អភិបាលស្រុកកស្ទោងយកអំណោយជួយសង្គ្រោះគ្រួសារមេម៉ាយទុគ៌តនៅភូមិទំពេច - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកកស្ទោងយកអំណោយជួយសង្គ្រោះគ្រួសារមេម៉ាយទុគ៌តនៅភូមិទំពេច

 


ខេត្តកំពង់ធំ៖លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានគណកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការី ព្រមទាំងព្រះគ្រូ ថេ សិត ចៅអធិការវត្ត ឥន្ទ រង្សី ហៅវត្តហប់ និង ស ស យ ក ព្រមទាំងរដ្ឋបាលឃុំទ្រា បានអញ្ជើញនិងនិមន្តទៅសួរសុខទុក្ខនិងយកអំណោយសង្គ្រោះមកប្រគល់ជូន បងស្រី លន់ ម៉ៅ ជាស្ត្រីមេម៉ាយទុគ៌តមានសមាជិកគ្រសារចំនួន៧នាក់ រស់នៅក្នុងភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤។

  ថ្លែងនៅក្នុងឱកាសនេះ លោកបានណែនាំដល់ អាជ្ញាធរ ភូមិ ឃុំ និងជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារខាងលើ ក៏ដូចជាគ្រួសារក្រីក្រផ្សេងទៀត ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចនិងជីវភាពគ្រួសារគាត់ឲ្យបានប្រសើឡើងជាងនេះ។

ជាមួយគ្នានេះលោក  សាយ គឹមឡម បានអំពាវនាវ ដល់សប្បុរសជនជិត ឆ្ងាយ សូមបន្តជួយ ឧបត្ថម្ភគគាំទ្រ ទាំងសម្ភារ ថវិកា ក្នុងការចូលរួមរៀបចំកសាងផ្ទះជូនគាត់ទៅតាមស្ថានភាពជាក់ស្តែងព្រោះពេលនេះគាត់ពុំមានផ្ទះសម្បែងសមរម្យសម្រាប់ជ្រកកោននៅឡើយ។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់លោក មេភូមិ មេឃុំ ប៉ុស្តិ៍រដ្ឋបាល  ត្រូវសហការគ្នា កៀរគរមូលធន ពីសប្បុរសជនជិតឆ្ងាយ ដើម្បីរៀបចំកសាងផ្ទះជូនគាត់ឲ្យបាមឆាប់រហ័សបំផុត។

គួរបញ្ជាក់ផងដែរថាអំណោយដែលចែកជូននៅពេលនេះរួមមាន ថវិកា៦០០,000៛ អង្ករ៧៥គក ព្រមទាំង គ្រឿងឧបភោគបរិភោគនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។ដោយលោក ឆុន ក្រឹម








No comments:

Post a Comment

Pages