រដ្ឋបាលស្រុកកំពង់រោទិ៍ បានរៀបចំវគ្គបណ្តុះបណ្តាលសៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលស្រុកកំពង់រោទិ៍ បានរៀបចំវគ្គបណ្តុះបណ្តាលសៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”

 


ខេត្តស្វាយរៀង៖ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់រោទិ៍ បានរៀបចំវគ្គបណ្តុះបណ្តាលសៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។
បានអញ្ជើញជាគណៈអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលនេះមាន៖
-  លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
-  លោក ទុំ សារ៉េត នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្តស្វាយរៀង
សមាសភាពអញ្ជើញជាសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលមាន៖
-  លោក លោកស្រី អភិបាលរងនៃគណៈអភិបាលស្រុក
-  លោកអធិការនៃអធិការដ្ឋាននគរបាលស្រុក
-  លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក
-  លោកមេបញ្ជាការផ្នែកសឹករងស្រុក
-  លោក លោកស្រី នាយករង រដ្ឋបាលសាលាស្រុក
-  លោកអធិការរងនៃអធិការដ្ឋាននគរបាលស្រុក និងលោកនាយសេនាធិការ
-  លោក លោកស្រី ប្រធានការិយាល័យ-អង្គភាពចំណុះសាលាស្រុក
-  លោក លោកស្រីមេឃុំ ស្មៀន ឬជំនួយការហិរញ្ញវត្ថុ និងគ.ក.ន.ក ឃុំទាំង១១
-  លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១១

វត្តមានចូលរួមសរុប ៦៣នាក់ ស្រី ១៨នាក់។

 គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលដៅផ្សព្វផ្សាយ សៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលបានរៀបរៀងដោយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រោមការឧបត្ថម្ភដោយអង្គការយូនីសេហ្វ និងបានដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ សៀវភៅណែនាំនេះ មានខ្លឹមសារសំខាន់ៗដូចជា ប្រវត្តិគោលនយោបាយ ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” យន្តការអនុវត្ត និងតួនាទីភារកិច្ច បញ្ជីសកម្មភាពលម្អិតប្រចាំឆ្នាំសម្រាប់អនុវត្តគោលនយោបាយដំណើរការ និងវិធីសាស្ត្រសម្រាប់រៀបចំការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយរួមបញ្ចូលទាំងការរៀបចំផែនការ និងការរៀបចំចលនាប្រឡងប្រណាំងស្តីពី ការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។
    លើសពីនេះវគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងធ្វើការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងអ្នកពាក់ព័ន្ធ ដែលជាអ្នកទទួលខុសត្រូវដោយផ្ទាល់ក្នុងការបម្រើសេវាសាធារណៈសេវារដ្ឋបាលឱ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព តម្លាភាព សមធម៌ និងសមស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។







No comments:

Post a Comment

Pages