(កំពង់ធំ)÷ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
លោក សៅ វណ្ណសិរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ចូលរួមសហការជាមួយកំលាំងគណៈបញ្ជាកាឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ដឹកនាំដោយ លោក ឡាង សារូ អភិបាលរងស្រុកកំពង់ស្វាយ សម្រេចបានលទ្ធផលធំៗ២ករណីពីការបង្កាប់បទល្មើសជលផល ដែលបងប្អូនប្រជានេសាទ នៅតែនេសាទជាលក្ខណៈទ្រង់ទ្រាយធំ។
ក្រុមកម្លាំងជំនាញចម្រុះបានចុះទប់ស្កាត់ និងបង្ក្រាបពីការពង្រីកផ្ទៃដីកសិកម្ម ឬប្រើប្រាស់ក្នុងបំណងផ្សេងៗក្រៅពីកិច្ចអភិវឌ្ឍន៍វិស័យជលផល នៅក្នុងតំបន់ព្រៃលិចទឹកដែលត្រូវការពារនៅក្នុងតំបន់៣(ក្រៅតំបន់កាត់ឆ្វៀល)។ ជាលទ្ធផលបានប្រទះឃើញទីតាំងដីព្រៃលិចទឹកដែលប្រជាពលរដ្ឋបានលួចជាន់ព្រៃព្រោះស្រូវ ក្នុងអំឡុង ពេល១ខែមកហើយ នៅចំណុចវាលស្រង៉ែ(ចំណុចឆ្កែខាំស្វា) ស្ថិតនៅក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
មន្រ្តីជលផលបានធ្វើការវាស់វែង កំណត់លេខនិយាមកា តំឡើងផែនទី ឃើញថាផ្ទៃដីបានជាន់ព្រៃព្រោះស្រូវរួចមានទំហំ១០០ហិកតា លោក សៅវណ្ណសិរីវុធ បានកសាងសំណុំរឿងបទល្មើសជលផលតាមនីតិវិធី និងស្នើសុំដីការដកហូតទុកជាសម្បត្តិរដ្ឋវិញ។
ចំណែកឯសង្កាត់រដ្ឋបាលជលផលសន្ទុក
វិញបានជួបមធ្យោបាយសំរាប់រួមដំណើរមាន ឆក់ត្រីនិងឧបករណ៍ឆក់ត្រីរួមមាន ទូក១គ្រឿង ដុំឆក់ត្រី១គ្រឿងពីសហគមន៍នេសាទបឹងបបែល ស្រុកសន្ទុក។
មន្ត្រីជលផលគ្រប់ផ្នែកសង្កាត់ នៅតែបន្តបង្ក្រាបបទល្មើសនេសាទ និងការទន្ទ្រានយកដីព្រៃលិចទឹកធ្វើកសិកម្មក្រៅតំបន់កាត់ឆ្វៀលល ដើម្បីការពារធនធានជលផលឱ្យនៅគង់វង្សយូរអង្វែង មាននិរន្តរភាព សំបូរត្រីឡើងវិញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជានេសាទឱ្យបញ្ឈប់ជាបន្ទាន់ ការធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់ឬការទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣ ព្រោះអំពើទាំងនេះបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ធ្វើឱ្យមហន្តរាយដល់ធនធានជលផលទៀតផង។
No comments:
Post a Comment