ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសុក្រ ១៤កេីត ខែមាឃ ឆ្នាំ ថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះបានរៀបចំ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក សមាជិកាចំនួន ២៦៨៦នាក់។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ រួមនិងឯកឧត្តម លោក ជំទាវក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ជាច្រេីនរូប ដែលបានប្រព្រឹត្តទៅក្នុងបរិវេណ (សួនកុមារ ស្ថិតក្នុងក្រុងក្រចេះ)។
ឯកឧត្តម វ៉ា ថន ប្រធាន គណៈកម្មាធិការគណបក្សប្រជាជន និងជាអនុប្រធានអចិន្រ្តៃ នៃក្រុមការងារ រាជរដ្ឋាភិបាលប្រចាំខេត្តក្រចេះ បានថ្លែងអរគុណដល់សមាជិក សមាជិកាដែលបានអញ្ជេីញមកចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយមានសេចក្តីទុកចិត្តមកលេីគណបក្សប្រជាជនកម្ពុជា៕
No comments:
Post a Comment