នៅថ្ងៃសៅរ៍១កេីត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្តចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ លោកយាយឧបាសិកា សូ ប៉ាក់ស៊ី ត្រូវជាម្តាយក្មេកលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណៈនៅថ្ងៃចន្ទ ១១រោចខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ ពិធីបុណ្យបានប្រព្រឹត្តទៅនៅគេហដ្ឋានជិតផ្លូវជាតិលេខ១ ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងបានចូលរួមបច្ច័យបុណ្យ ចំនួន ៥.០០០.០០០៛។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងប្រតិភូអមដំណេីសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកយាយឧបាសិកា សូ ប៉ាក់ស៊ី ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង
No comments:
Post a Comment