លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបានដឹកនាំគណ:កម្មការមន្ទីរពេទ្យចុះពិនិត្យវឌ្ឍនភាពការងារ និងបច្ចេកទេសព្យាបាលអ្នកជំងឺ (Grand Visit) នៅផ្នែកសង្រ្គោះបន្ទាន់ ព្រមទាំងបន្តនៅតាមបណ្តាផ្នែកនានា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបានដឹកនាំគណ:កម្មការមន្ទីរពេទ្យចុះពិនិត្យវឌ្ឍនភាពការងារ និងបច្ចេកទេសព្យាបាលអ្នកជំងឺ (Grand Visit) នៅផ្នែកសង្រ្គោះបន្ទាន់ ព្រមទាំងបន្តនៅតាមបណ្តាផ្នែកនានា

 


ខេត្តស្វាយរៀង៖ព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យខេត្តស្វាយរៀង
លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបានដឹកនាំគណ:កម្មការមន្ទីរពេទ្យចុះពិនិត្យវឌ្ឍនភាពការងារ និងបច្ចេកទេសព្យាបាលអ្នកជំងឺ (Grand Visit) នៅផ្នែកសង្រ្គោះបន្ទាន់ ព្រមទាំងបន្តនៅតាមបណ្តាផ្នែកនានា។
ក្នុងពេលនោះដែរក៏មានការចូលរួមអមដំណើរដោយលោកវេជ្ជបណ្ឌិត ម៉ោញ សុខា អនុប្រធានមន្ទីរពេទ្យនិងជាប្រធានបច្ចេកទេសនៃមន្ទីរពេទ្យខេត្តស្វាយរៀង
ក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យ ក៏បានមានមតិណែនាំបន្ថែមឱ្យគ្រប់ផ្នែកទាំងអស់ត្រូវយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺតាមលក្ខណៈបច្ចេកទេស និងយកចិត្តទុកដាក់ខ្ពស់បំផុត ដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ដើម្បីឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងចំគោលដៅ។
ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិតក៏បានថ្លែងអំណរគុណដល់អស់លោក លោកស្រី ជាប្រធាន អនុប្រធានផ្នែក ប្រធាន អនុប្រធានអគារ និងមន្ត្រីរាជការ បុគ្គលិក ទាំងអស់ដែលបានខិតខំបំពេញការងារ និងយកចិត្តទុកដាក់ព្យាបាល និងមើលថែអ្នកជំងឺបានយ៉ាងល្អប្រសើរ។





























No comments:

Post a Comment

Pages