ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន រយៈពេល ៣ខែ លើកទី២ ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត ហើយជួយគ្នាទៅវិញទៅមក ដើម្បីភាពរីកចំរើនរបស់ក្រសួងព័ត៌មាន និងវិស័យព័ត៌មាន សោតទស្សន៍នៅកម្ពុជា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន រយៈពេល ៣ខែ លើកទី២ ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត ហើយជួយគ្នាទៅវិញទៅមក ដើម្បីភាពរីកចំរើនរបស់ក្រសួងព័ត៌មាន និងវិស័យព័ត៌មាន សោតទស្សន៍នៅកម្ពុជា


ភ្នំពេញ៖  កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចាប់ពីថ្នាក់ប្រធានការិយាល័យ រហូតដល់ រដ្ឋលេខាធិការ ប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្ត ទាំង២៥ រយៈពេល ៣ខែ លើកទី២ ដើម្បីបូកសរុប និងលើកទិសដៅការងារបន្ត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

  កិច្ចប្រជុំរយៈពេលកន្លះថ្ងៃរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាឱកាសនេះ ផ្តោតលើរបៀបវារ: ចំនួនបួនគឺ៖ ១-ដំណើរវិវត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ២-ពិនិត្យលើវឌ្ឍនភាពរបស់ក្រសួង ៣-មតិយោបល់របស់ថ្នាក់ដឹកនាំគ្រប់៤សលំដាប់ថ្នាក់ និងទី៤-បូកសរុប និងលើកទិសដៅការងារបន្តរបស់ក្រសួងព័ត៌មាន ។
  ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់ថា កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាកាសនេះ គឺជាការចែករំលែក វាយតំលៃឡើងវិញនូវការអនុវត្តន៍ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងពិនិត្យឡើងវិញនូវរាល់កិច្ចការងាររបស់ក្រសួងព័ត៌មាន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម លើកជាមតិយោបល់បន្ថែមសំដៅភាពរីកចំរើនគ្រប់ផ្នែកគ្រប់ជំនាញតាមបណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង២៥ រាជធានី ខេត្ត ។ 

   ឯកឧត្តម រដ្ឋមន្រ្តី បានស្នើដល់ថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើកឡើងបញ្ហាប្រឈមនៅតាមអង្គភាពចំណុះអោយក្រសួងព័ត៌មាន ដើម្បីរកដំណោះស្រាយ និង កាលានុវត្តភាព ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់អនុវត្តន៍បន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ហើយចូលរួមចំណែកអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ 
   ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការ សាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួល ខុសត្រូវ រហូតឈាន ទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ។
  ឯកឧត្តម បានបញ្ជាក់ពីបន្តអនុវត្តន៍នូវចក្ខុវិស័យដែលបានដាក់ចេញ គឺក្រសួងព័ត៌មាន ត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ។
   ក្រសួងព័ត៌មាន បានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាន បានផ្តោតសំខាន់លើ ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ 
.ព័ត៌មានដែលមានគុណភាព និងសុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មាន ដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនពុល។                                      
       ក្រសួងព័ត៌មាន បានកំណត់នូវសូរចនាករចំនួន ៥សំខាន់ គឺទី១. ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ អាណូឡូក ទៅ ឌីជីថល ដើម្បីសម្របតាមវិវត្តន៍នៃបច្ចេកវិទ្យា និងអាស៊ាន ដែលអាស៊ានកំណត់បិទការផ្សាយតាមប្រព័ន្ធអាណាឡូក នៅចុងឆ្នាំ២០២៥។ 
  ទី២.ការអភិវឌ្ឍវិស័យព័ត៌មាន ដោយបន្តការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាលើប្រព័ន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី និងបែបទំនើប។ ទី៣.ការបណ្តុះបណ្តាលបច្ចេកវិទ្យា វិជ្ជាជីវៈសារព័ត៌មាន ។ ទី៤.ការប្រយុទ្ធប្រ ឆាំងព័ត៌មានក្លែងក្លាយ និងទី៥.ការកសាងលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ការពង្រឹងការអនុវត្តច្បាប់ ៕



















No comments:

Post a Comment

Pages