ពិធីប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា . ដោយលោក សាន ប៊ុនថាន ចេញពីខេត្តក្រចេះ មកកំពង់ឆ្នាំង.. - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពិធីប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា . ដោយលោក សាន ប៊ុនថាន ចេញពីខេត្តក្រចេះ មកកំពង់ឆ្នាំង..



ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងខេត្ត អ្នកឧញ្ញ៉្ញា ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយ នាយរងចំណុះកងរាជអាវុធហត្តខេត្តផងដែរ ។

យោងប្រកាសលេខ៤១ តត ០២២៤ របស់ក្រសួងកររពារជាតិ សម្រេចតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖ ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អត្តលេខ ០០៩៨៩១ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តក្រចេះ បច្ចុប្បន្នជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។













No comments:

Post a Comment

Pages