ប្រភពបន្តថា ជនសង្ស័យមានឈ្មោះ គុំ ប៉ិច ភេទប្រុស រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាតដំបង ជាមេបនល្បែងស៊ីសងប្រចាំភូមិផងដែរ។
ចំណែកជនរងគ្រោះ មានឈ្មោះ សុង រត់ ភេទប្រុស រស់នៅក្នុងភូមិជាមួយជនបង្ករ។
សមត្ថកិច្ច បញ្ជាក់ថា ហេតុការណ៍ហិង្សាខាងលើនេះ បានកើតហេតុកាលពីល្ងាចថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០២៤ ដោយផ្ដើមចេញពីជម្លោះពាក្យសម្ដី រវាងជនរងគ្រោះ និងជនសង្ស័យ។
នៅមុនពេលកើតហេតុ ជនសង្ស័យបានសុំតចរន្តអគ្គិសនីពីផ្ទះរបស់ជនរងគ្រោះទៅចាក់ធុងបាស់ច្រៀងលេងនៅផ្ទះរបស់ខ្លួន ដោយសារតែជនបង្ករបើកសម្លេងលឺៗរំខានដល់ផ្ទះជនរងគ្រោះ និងអ្នកភូមិជិតខាង ទើបជនរងគ្រោះហាមជនសង្ស័យកុំឲ្យបើកលឺៗពេក។
ជនរងគ្រោះប្រាប់ច្រើនដង តែជនសង្ស័យនៅតែមិនព្រមស្ដាប់ ទើបជនរងគ្រោះដើរទៅដាក់ឌុយចរន្តអគ្គិសនីចោលតែម្ដង ទើងជនសង្ស័យខឹងសម្បារ និងបានរើសដុំឥដ្ឋ វាងជនរងគ្រោះពីខាងក្រោយបណ្ដាលឲ្យបែកក្បាល២ថ្នេរ ជាំដៃ និងជាំក្រោយខ្នងជាច្រើនកន្លែង។
ក្រោយកើតហេតុភ្លាមៗ ជនសង្ស័យបានប្រកាស ឲ្យជនរងគ្រោះទៅប្ដឹងដល់ណាប្ដឹងទៅគ្មានអ្នកណាហ៊ានប៉ះជនសង្ស័យទេព្រោះនគរបាលប៉ុស្តិ៍សុទ្ធតែជាគ្នារបស់ជនសង្ស័យទាំងអស់។
នៅពេលជនរងគ្រោះទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំព្រែកនរិន គឺនគរបាលប៉ុស្តិ៍មិនព្រមទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដូចជាសម្ដីអះអាងរបស់ជនសង្ស័យមែន។
ដោយមិនអស់ចិត្តទើបជនរងគ្រោះ រត់ទៅដាក់ពាក្យប្ដឹងដល់អធិការនគរបាលស្រុកឯកភ្នំ ទើបនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រោយកើតហេតុ២ថ្ងៃ សមត្ថកិច្ច បានចុះទៅឃាត់ខ្លួនជនសង្ស័យយកទៅអធិការរដ្ឋានស្រុកឯកភ្នំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កម្លាំងជំនាញឃាត់ខ្លួន សាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
No comments:
Post a Comment