គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តស្វាយរៀង ចំណាយថវិកា ៣០,៦ លាន ដុល្លារ នឹងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តស្វាយរៀង ចំណាយថវិកា ៣០,៦ លាន ដុល្លារ នឹងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥

 

 ដោយជា សុវណ្ណ/


ស្វាយរៀង៖​ លោក​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានអនុញ្ញាតឲ្យលោក​ Kiyoshi KUSAKA ទីប្រឹក្សាបច្ចេកទេស (CTI) និងជាតំណាង JICA និងលោកTakahiko TOMITA ប្រធានគ្រប់គ្រងគម្រោង តំណាងក្រុមហ៊ុនសាងសង់ KUBOTA និងសហការីចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃដំណើរការគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តស្វាយរៀង។ 

មានប្រសាសន៍នាឱកាសនោះលោកអភិបាលខេត្ត​ បានលើកឡើងអំពីស្ថានភាពទីតាំងភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ ១០ម៉ឺននាក់ ទៅលើវិស័យឧស្សាហកម្ម រោងចក្រ និងសេវាកម្មនានាជាច្រើនទៀត។​ ទន្ទឹមនេះលោកបានថ្លែងនូវការចូលរួមអបអរសាទរ​ និងគាំទ្រគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនដែលកំពុងចាប់ផ្តើមសាងសង់នាពេលនេះ។ 

​ក្នុងជំនួបសម្តែងការគួរសមនេះ​ដែរ​ លោក​ Kiyoshi KUSAKA បានជម្រាបអំពីព័ត៌មានស្តីពីគម្រោង និងវឌ្ឍនភាពនៃដំណើរការគម្រោង និងលើកឡើងនូវសំណូមពរមួយចំនួនដល់រដ្ឋបាលខេត្តដើម្បីចូលរួមសហការ។ 

សូមជម្រាបជូនថា​ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ទទួលបានហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ ដែលមានទំហំទឹកប្រាក់​ប្រមាណ ៣០,៦ លាន ដុល្លារអាម៉េរិក មានសមត្ថភាពផលិត៦.៨០០ម៉ែត្រគុបក្នុងថ្ងៃ និងដំឡើងបំពង់ប្រវែង១១១.៨គីឡូម៉ែត្រ​។ គម្រោងបានចាប់ផ្តើមដំណើរការអនុវត្តគម្រោងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងគម្រោងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ៕









No comments:

Post a Comment

Pages