ខេត្តរតនគិរី៖ ថ្មីៗនេះ ក្រុមប្រជាពលរដ្ឋបសនឱ្យដឹងថា មានមេគយចំនួន២រូប ដោយគេសង្កេតឃើញថា មានការជួលផ្ទះប្រជាពលរដ្ឋជាប់ផ្លូវជាតិលេខ78A ជាកុងត្រូលជជុះចងអង្រឹងដេកចាំយកលុយពីក្រុមឈ្មូញដឹកទំនិញពីក្រុងបានលុងទៅវៀតណាម ឬពីប្រទេសវៀតណាម ចូលមកក្រុងបានលុង ខេត្តតតនគិរី។
ពលរដ្ឋបានឱ្យដឹងថា ករណីដឹកជញ្ជូនប្រភេទបារីរត់ពន្ធឆ្លងចូលទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃនេះគឺបានកើតមានឡើង ជាយូខែណាស់មកហើយ តែដោយសារការឃុបឃិតនិងមានការលាក់បាំងពីមន្ត្រីគយដាក់កុងត្រូលជជុះតាមដងផ្លូវជាតិលេខ78A ចំណុចស្រុកអូរយ៉ាដាវនរះហើយ ទើបពន្ធអាកររបស់រដ្ឋាភិបាលភាគច្រើនគ្មានគល់បញ្ជីចូលរដ្ឋ។
ពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថា បច្ចុប្បន្នលោក អាន អង្គារ៉ា មេគយច្រកទ្វាទ្វេភាគ្គីព្រំដែនអន្តរជាតិអូរយ៉ាដាវ និងលោក ព្រាប គារ៉ាត់ មេគយចល័តប្រចាំខេត្តរតនគិរី ពួកគេរាល់ថ្ងៃកំពុងមរមាញឹកក្នុងការប្រមូលប្រាក់ពីក្រុមឈ្មួញដឹកទំនិញគេចពន្ធនិងបារីរត់ឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់ ដោយមានការសម្របសម្រួលពីក្រុមឈ្មួញអោយចូលបង់លុង ដោយស្ងាត់ៗដើម្បីនាំគ្នាប្រមូលប្រាក់ពីក្រុមឈ្មួញទាំង ដោយគ្មានគល់បញ្ជីត្រឹមត្រូវនោះទេ។
ករណីបារីរត់ពន្ធឆ្លងទៅវៀតណាម តាមភូមិសាស្ត្រទឹកដីព្រំដែនច្រកអូរយ៉ាដាវខេត្តរតនគិរី RTN យើងមិនអាចសុំការបំភ្លឺពីលោក អាន អង្គារ៉ា មេគយច្រកទ្វាព្រំដែនអន្តរជាតិអូរយ៉ាដាវបានទេ។ ចំណែកលោក ព្រាប គារ៉ាត់ មេគយចល័តខេត្តរតនគិរី ដែលដាក់កុងត្រូលជជុះនៅផ្លូវជាតិលេខ78,A នៅស្រុកអូរយ៉ាដាវ យើងបានធ្វើការទំនាក់ទំនងទៅលោកតាមប្រព័ន្ធទូរស័ព្ទខលចូលជាច្រើនសារតែពុំមានអ្នកលើកទទួល។
ពាក់ព័ន្ធសមត្ថកិច្ចគយដែលដាក់កុងត្រូលជជុះចងអង្រឹងដេកចាំយកលុយពីក្រុមឈ្មួញតាមផ្លូវជាតិលេខ78A ក្នុងភូមិសាស្ត្រទឹកដីស្រុកអូរយ៉ាដាវខេត្តរតនគិរី ពលរដ្ឋស្នើរសុំដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី សុំឲ្យឯកឧត្តម មេត្តាត្រួតពិនិត្យនិងចាត់វិធានការទប់ស្កាត់លើមន្ត្រីគយ ដែលពួកគេដាក់កុងត្រូលជជុះតាមដងផ្លូវសាធារណក្នុងភូមសាស្ត្រស្រុកអូរយ៉ាដាវយើងនេះ។
លើសពីនេះ ប្រជាពលរដ្ឋបានរិះគន់ទៅមន្ត្រីគយយ៉ាងធ្ងន់ធ្ងរ ទៅលើករណី”បារីរត់ពន្ធឆ្លងទៅប្រទេសវៀតណាម ដោយខុសច្បាប់គ្មានការទប់ស្កាត់និងធ្វើការបង្ក្រាប ពីជំនាញគយក្នុងខេត្តរតនគិរីនេះ។ ប្រជាពលរដ្ឋក្នុងស្រុកអូរយ៉ាដាវ ក៍សុំសំណូមពរដល់ឯកឧត្តម ញ៉ែម សំអឿន មេត្តារឹតបន្តឹងនិងមានវិធានការបង្ក្រាបផងដែរ៕អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕
No comments:
Post a Comment