ស្វាយរៀង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជេីញពិនិត្យការជួបជុំសប្បាយរីរាយរបស់បងប្អូនប្រជាពលរដ្ឋនៅតាមវត្តអារាមនានាក្នុងខេត្តដែលមានការរៀបចំសង្ក្រាន្ត។
ក្នុងនោះសម្តេចបានអញ្ជេីញទស្សនាការរៀបចំស្តង់ពិព័ណ៌ និងកម្មវិធីកម្សាន្តសប្បាយនៃសង្ក្រាន្តស្វាយរៀង ដែលជាថ្ងៃចូលឆ្នាំ(ថ្ងៃទី៣) សង្ក្រាន្តស្វាយរៀងមានបងប្អូនប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយចំនួនប្រមាណ ៦៥,០០០នាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណ១០០០នាក់។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏មានការចូលរួម លោកជំទាវជជំទាវជុំ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តម ម៉ែន វិបុល, ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងសហការីផងដែរ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងក៏មានរៀបចំសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយតាមវត្តអារាមនានា និងការប្រគំតន្ត្រី មានរយៈពេល៣ថ្ងៃគឺថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ខែមេសាឆ្នាំ ២០២៤ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកថែរក្សា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលរៀងមក។
រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀង ក៏ដូចជាខេត្តដែលមានព្រំប្រទល់ជាប់គ្នាសូម អញ្ជើញមកចូលរួមលេងកម្សាន្តឲ្យបានច្រើនកុះករផងដែរ៕
No comments:
Post a Comment