ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជេីញចុះពិនិត្យវឌ្ឍនភាពនៅតាមព្រំដែន​ក្នុងស្រុកកំពង់រោទិ៍ និងសួរសុខទុក្ខកងទ័ពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជេីញចុះពិនិត្យវឌ្ឍនភាពនៅតាមព្រំដែន​ក្នុងស្រុកកំពង់រោទិ៍ និងសួរសុខទុក្ខកងទ័ពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 


នៅព្រឹកថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ស្វាយររៀង​ បានអញ្ជេីញចូលរួមអមដំណេីរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ​ចុះពិនិត្យវឌ្ឍនភាពនៅតាមខ្សែបន្ទាត់ព្រំដែន​នៅស្រុកកំពង់រោទិ៍​ និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៅវរសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករងស្វាយរៀង​ ស្ថិតក្នុងភូមិប្រសូត្រ​ ឃុំកណ្តៀងរាយ​ ស្រុកស្វាយទាប​ ខេត្តស្វាយរៀង។ 


មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានពាំនាំនូវការផ្ដាំផ្ញើសួសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនដល់ នាយទាហាន ពលទាហានទាំងអស់នៅខេត្តស្វាយរៀង និងសូមជូនពរ​មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ និងសម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ។

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង










No comments:

Post a Comment

Pages