កិច្ចប្រជុំត្រួតពិនិត្យការងារការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជននៅខេត្តស្វាយរៀង និងអបអរសាទរខួបលើកទី១៧ នៃការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កិច្ចប្រជុំត្រួតពិនិត្យការងារការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជននៅខេត្តស្វាយរៀង និងអបអរសាទរខួបលើកទី១៧ នៃការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា


ខេត្តស្វាយរៀង៖នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំស្នងការនគរបាលខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.) និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ពាក់ព័ន្ធផលប៉ះពាល់គ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល ៤ខែ គិតចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០២៤ និងចូលរួមអបអរសាទរខួបលើកទី១៧ ថ្ងៃបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ។ 


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី​ ប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុក លោកមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោក លោកស្រីមេឃុំចៅសង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨០ប៉ុស្តិ៍  និងមន្រ្តីពាក់ព័ន្ធ សរុបវត្តមានចូលរួម ១៩២នាក់ ស្រី១៧នាក់។


មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជនក្នុងខេត្តស្វាយរៀង នាពេលនេះ ។


ឯកឧត្តមបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការគាំទ្រដល់យើងខ្ញុំទាំងអស់គ្នាជាអាជ្ញាធរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីឈានទៅពង្រឹងប្រសិទ្ធភាពការងារឲ្យបានកាន់តែជោគជ័យថែមទៀតឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាការងារដែលបម្រើឲ្យផលប្រយោជន៍របស់បងប្អូនអតីតយុទ្ធជន។​ ទន្ទឹមនេះ ការងារអតីតយុទ្ធជន មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ក្នុងការដោះស្រាយបញ្ហាសំណើសំណូមពររបស់បងប្អូនអតីតយុទ្ធជន ទាំងក្នុងក្របខ័ណ្ឌជីវភាពរស់នៅ និងការអនុវត្តក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាពនៃនីតិវិធី នៃការបើកផ្ដល់ថវិកាបេឡាមរណៈសង្រ្គោះ ប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងប្រាក់របបឧបត្ថម្ភផ្សេងៗ ជូនអតីតយុទ្ធជន ស្របតាមបទដ្ឋានថ្មីៗរបស់រាជរដ្ឋាភិបាល បានទាន់ពេលវេលា ហើយជាការកត់សម្គាល់ តាមរយៈរបាយការណ៍របស់សមាគម ខ្ញុំមើលឃើញថា កន្លងមក ពុំមានបងប្អូនគ្រួសារអតីតយុទ្ធជនយើងណាម្នាក់ជួបប្រទះនូវការលំបាក ហើយមិនទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយពីសមាគមអតីតយុទ្ធជនរបស់យើងនោះទេ ។






















No comments:

Post a Comment

Pages