អភិបាលស្រុកកំពង់រោទិ៍៖ ណែនាំដល់អាជ្ញាធរឃុំ ត្រូវពិនិត្យរាល់ការជីកយកអាចម៍ដី និងការចាក់បំពេញអាចម៌ដី នៅតាមទីតាំងនានាក្នុងមូលដ្ឋានឃុំរបស់ខ្លួន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកកំពង់រោទិ៍៖ ណែនាំដល់អាជ្ញាធរឃុំ ត្រូវពិនិត្យរាល់ការជីកយកអាចម៍ដី និងការចាក់បំពេញអាចម៌ដី នៅតាមទីតាំងនានាក្នុងមូលដ្ឋានឃុំរបស់ខ្លួន

 



(ស្រុកកំពង់រោទិ៍)៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក សុច ពិសី  អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានណែនាំដល់អាជ្ញាធរឃុំ ទាំងអស់ ត្រូវពិនិត្យតាមដានរាល់សកម្មភាពធ្វើអាជីវកម្មជីកយកអាចម៍ដី និងការចាក់បំពេញអាចម៌ដីនៅទីតាំងនានា នៅក្នុងមូលដ្ឋានឃុំរបស់ខ្លួន គឺតម្រូវឱ្យមានច្បាប់អនុញ្ញាតសិន មុននឹងជីក ឫដឹកជញ្ជូន អាចម៍ដី ទន្ទឹមនឹងនោះត្រូវពិនិត្យ ទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាស់ដូចជា៖ ដីព្រៃ ដីបឹងជាដើម ដើម្បីយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ 

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

មុននឹងបញ្ចប់កិច្ចប្រជុំ លោកអភិបាលស្រុកបានផ្តាំផ្ញើ និងដាក់ចេញនូវទិសដៅអនុវត្ត
សំខាន់ៗមួយចំនួនដូចខាងក្រោម៖


*ទី១៖ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យត្រៀមខ្លួនក្នុងការរៀបចំបង្ករបង្កើនផលស្រូវរដូវវស្សា ដែលបាននឹងកំពុងចូលមកដល់។

*ទី២៖ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អនូវក្នុងមូលដ្ឋានរបស់ខ្លួន។

*ទី៣៖ ត្រូវបន្តទប់ស្កាត់ ការទន្ទ្រានយកដីចំណីអូរ ព្រែក បឹង ដែលជាដីសាធារណៈរបស់រដ្ឋ។

*ទី៤៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

*ទី៥៖ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។

*ទី៦៖ អាជ្ញាធរឃុំ ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យអស់ពីលទ្ធភាព៕











No comments:

Post a Comment

Pages