វេទិកាសាធារណៈ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមឆ្លើយតប និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅសាលាឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

វេទិកាសាធារណៈ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមឆ្លើយតប និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅសាលាឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ

 



កំពង់ធំ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ នៃក្រសួងអធិការកិច្ច អមដំណើរដោយ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ តំណាង ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋ ស្ថិតនៅក្នុងសាលាឃុំ ចុងដូង ស្រុកបារាយណ៍  ដោយមានការចូលរួមពីលោកលោកស្រីប្រធានមន្ទីរ-អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំក្រោមជាតិ កងកម្លាំងទាំបី និងប្រជាពលរដ្ឋ ប្រមាណជាង ២០០នាក់។

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា វេទិកាសាធារណៈនាឱកាសនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថែរក្សាយ៉ាងរឹងមាំនូវ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព ដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយ ភាពវិជ្ជមាន និងរក្សាលំនឹងសេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំបានថ្លែងថា សំណូមពរប្រជាពលរដ្ឋ ជួយ លាយលក្ខណ៍អក្សរទាំងអស់ ដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់ប្រជាពលរដ្ឋ វិញតាមរយៈក្រុមប្រឹក្សា ក្រុមប្រឹក្សាឃុំ សង្កាត់ នូវលទ្ធផលនៃការដោះស្រាយបញ្ហា   ជូនលទ្ធផលជាវិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបន្តទៀតថា រដ្ឋបាលខេត្តកំពង់ធំ នឹងកែលម្អ ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើរនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល ។








No comments:

Post a Comment

Pages