រដ្ឋបាលស្រុកកំពង់រោទិ៍៖នាព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់រោទិ៍ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦០ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាព លោក សុខ សំអុល ប្រធានក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ និងលោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក។
សមាសភាពចូលរួមជាសមាជិករួមមាន៖
- លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក
- លោក លោកស្រី គណៈអភិបាលស្រុក
- លោកនាយករដ្ឋបាលសាលាស្រុក
- លោក លោកស្រី នាយករងរដ្ឋបាលសាលាស្រុក
- លោកប្រធានការិយាល័យប្រជាពលរដ្ឋ
- លោក លោកស្រី ប្រធានការិយាល័យ អង្គភាពទាំង ១៣ នៃរដ្ឋបាលស្រុក។
ព្រមទាំងមានការអញ្ជើញចូលរួមជាភ្ញៀវកត្តិយស ពីសំណាក់ ឯកឧត្តម សួស សាមឺឌី និង
ឯកឧត្តម អន សុផាត សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង។ វត្តមានអ្នកចូលរួមសរុប ៣៥នាក់ ស្រី ៦នាក់។
កិច្ចប្រជុំនេះអនុវត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៩ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារអនុវត្តបន្តខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុក
៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍របស់ក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ អាណត្តិទី៣ (២០១៩-២០២៤)
៥.ស្តាប់របាយការណ៍ របស់ការិយាល័យប្រជាពលរដ្ឋ គណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាស្រុក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក និងគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាស្រុក
៦.បញ្ហាផ្សេងៗ ៖
No comments:
Post a Comment