ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃទី២៦ខែ ឧសភា ឆ្នាំ២០២៤លោក ធឿន រដ្ឋា អភិបាលរងស្រុក និងប្រធានកិត្តិយស សម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុកចន្ទ្រា បានអញ្ជើញ ដឹកនាំក្រុមការងារថ្នាក់ស្រុក ក្រុមការងារស្មារតីយុវជន និងសំឡេងយុវជនស្រុកចន្ទ្រា យុវជនស.ស.យ.កស្រុក យុវជនសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុកចន្ទ្រាបាននាំយក សម្ភារៈ គ្រឿងឧបភោគបរិភោគ មកចែក អំណោយ ជូនដល់ប្រជាពលរដ្ឋក្រីក្ររស់នៅភូមិត្រពាំងធ្លក ឃុំច្រេស ក្មេងកំព្រាក្រីក្រ រៀននៅសាលា ឧបសម្ព័ន្ធកោះគោ ស្ថិតនៅភូមិកោះគោឃុំព្រៃគគីរ និងចុះសូរសុខទុក្ខ កូនលោក ឥន សារ៉ង សមាជិក សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុក ទើបឆ្លងទន្លេ ស្ថិតនៅភូមិដីក្រហមឃុំមេសរថ្ងក ស្រុកចន្ទ្រា
មានប្រសាសន៍ក្នុងឱកាសនោះ លោកធឿន រដ្ឋា អភិបាលរងស្រុកចន្ទ្រា និង ប្រធានកិត្តិយស សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុក បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសូរសុខទុក្ខ ដល់ បងប្អូនប្រជាពរដ្ឋ ដោយសេចក្ដីនឹករលឹកពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្ទ្រា ឯកឧត្តម ឌី វិជ្ជា ប្រធានស.ស.យ.កខេត្ត ឯកឧត្តមហួត ឃាងវេង ប្រធានក្រុមការងារ ចុះជួយយុវជនស្រុកចន្ទ្រា ឯកឧត្តម ប៉េង ពោធិិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជាពិសេស លោកថន ថាវុទ្ធាអភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា ជូនដល់បងប្អូនប្រជាពលរដ្ឋ កុមារកំព្រា លោកតាលោកយាយ ដោយក្តីនឹករលឹកដែលជានិច្ចកាលឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តមអភិបាលខេត្ត និងលោកអភិបាលស្រុកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោក ធឿនរដ្ឋា អភិបាលរងស្រុក សូមផ្តាំផ្ញើបន្ថែមដល់លោក លោកស្រី ក្រុមការងារស្រុក ឃុំ ភូមិត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគ មកចែកជូន ប្រជាពលរដ្ឋក្រីក្រ នៅភូមិត្រពាំងធ្លក១គ្រួសារ អង្ករ ២៥គីឡូមី១កេស ទឹកត្រី១យូរ ទឹកសុីអ៊ីុវ១យូរ ត្រីខកំប៉ុង១ ប៊ីចេង១គីឡូ ស្ករស១គីឡូ ខ្លាញ់១ដប សាប៊ូលាងចាន១ដប ចានដែក ១ អំបិល១គីឡូ ទឹកដោះគោតែ។
កុមារកំព្រាក្រីក្រ រស់នៅ ភូមិកោះគោ ឃុំព្រៃគគីរ ឧបត្ថម្ភ អង្ករ២៥គីឡូ ប៊ីចេង១គីឡូ សរ១គីឡូ មី១កេស ម៉ុង១ កាបូប១ សៀវភៅ ១០ក្បាល ខ្មៅដៃ ប៊ិចជ័រលុប បន្ទាត់និងសម្ភារៈសិក្សាមួយចំនួនទៀត។
បន្ទាប់មកលោក ធឿន រដ្ឋា អភិបាលរងស្រុក ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក កូនលោក ឥន សារ៉ង សមាជិក សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុក ដែលទើបតែឆ្លងទន្លេ រស់នៅភូមិដីក្រហម ឃុំមេសរថ្ងកស្រុកចន្ទ្រា និងបានឧបត្ថម្ភ មី ប៊ីចេងស្ករស ទឹកត្រី ទឹកសិីុអ៊ុីវ មុងនឹងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតថវិកា១០០.០០០ រៀល
លោកធឿន រដ្ឋា អភិបាលរងស្រុក ក៏សូមថ្លែង សំណរអរគុណ ជូនដល់ ក្រុមការងារ ដែលបានជួយឧបត្ថម្ភសម្ភារៈថវិកា រួមមាន:
១. ព្រះតេជគុណ ស៊ំុ សំណាង ចៅអធិការវត្តព្រៃខ្លូតហៅវត្តច្រេស ឧបត្ថម្ភ អង្ករ ទឹកត្រី ទឹកសុីអីុវ និង គ្រឿងឧបភោគបរិភោគមួយចំនួនទៀត
២. លោក ធឿន រដ្ឋា អភិបាលរងស្រុកចន្ទ្រា ថវិកា៤០ មឹុនរៀល
៣. លោក កែវ វ៉ា ក្រុមការងារចុះជួយស្រុកចន្ទ្រា ឧបត្ថម្ភសៀវភៅ១០ ក្បាល
៤. លោក ខាន់ សុភាន អនុប្រធាន សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ឃុំព្រៃគគី ថវិកា២ម៉ឺនរៀល
៥. លោក សរ ភក្តី ក្រុមការងារចុះជួយស្រុកចន្ទ្រា ថវិកា៤ មឹុនរៀល
៦. លោកស្រី ព្រំ សីុណាត សមាជិក សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុក ថវិកា៦ មឹុនរៀល
៧. លោក ជា មង្គល ក្រុមការងារចុះជួយឃុំព្រៃគគីរ ឧបត្ថម្ភកាបូប១
៨.លោក សេន ណារិទ្ធិ ក្រុមការងារចុះជួយស្រុកចន្ទ្រា ថវិកា១០ ដុល្លារ
៩. លោក អ៊ុច ពិទូ ក្រុមការងារចុះជួយឃុំព្រៃគគីរ ថវិកា៥ ម៉ឺនរៀល
១០. លោកយន់ ចាន់រ៉ា អនុប្រធាន សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុកថវិកា២ មឺុនរៀល
១១ លោក យិន ភ័ត្រ្តា សមាជិក សម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុក១០ ដុល្លារសូម ជូនពរ ក្រុមការងារមានសំណាងល្អ និងទទួលបានជ័យជំនះ គ្រប់ភារកិច្ច។ង
No comments:
Post a Comment