ថ្នាក់ដឹកនាំក្រសួងកសិកម្ម សិក្សាផង តើការដឹកជញ្ជូនលៀស ចេញពីខេត្តពោធិ៍សាត់ ឆ្លងដែនទៅប្រទេសជិតខាង ជាអំពើស្របច្បាប់ទេ ? - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ថ្នាក់ដឹកនាំក្រសួងកសិកម្ម សិក្សាផង តើការដឹកជញ្ជូនលៀស ចេញពីខេត្តពោធិ៍សាត់ ឆ្លងដែនទៅប្រទេសជិតខាង ជាអំពើស្របច្បាប់ទេ ?



ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ចាប់ពីម៉ោង៩យប់ ដល់ម៉ោង ១០និង៤៩នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ តាមរយៈព័ត៌មានបឋម! ត្រូវបានឃើញឈ្មួញបានដឹកជញ្ជូនលៀស ប្រើដោយមធ្យោបាយឡានធំៗ អាចជាបទល្មើស ខុសច្បាប់ ! ទាំងកំពុងលើកឡើង លើរថយន្ត របស់ឈ្មួញឈ្មោះ តាម៉ុង និងចែវណ្ណី ដើម្បីនាំចេញទៅក្រៅប្រទេស ។
 សូមបញ្ជាក់ថា ៖ បើតាមសេចក្តីរាយការណ៍នៅក្នុងរាត្រី នាថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះថា មានក្រុមឈ្មួញប្រមូលទិញលៀសនៅមាត់(កំពុងដរ)នៃបឹងទន្លេសាប កំពុងដឹងជញ្ជូនទៅលើកឡើងរថយន្តប្រភេទយីឌុប ដើម្បីដឹកចេញទៅក្រៅប្រទេស(វៀតណាម)។
  ប្រភពដដែលបានរាយការណ៍ឲ្យដឹងទៀតថា ៖ សកម្មភាពខាងលើកំពុងធ្វើនៅចំណុច ឃុំកំពង់លួង និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រុមឈ្មួញមុខដដែលនេះ ត្រូវបានគេស្គាល់ឈ្មោះ តាម៉ុង និងឈ្មោះ ចែវណ្ណី ។
គេមិនដឹងថា នេះជាមុខរបរស្របច្បាប់ ឬជាបទល្មើស បំពានលើច្បាប់ ជលផល ទេ សំខាន់មុខរបរនេះ ធ្លាប់សមត្ថកិច្ចបង្ក្រាបផងដែរ គ្រាន់តែថា មិនដឹងជា កក្រើកឡើងវិញ កើតឡើងជាប្រព៍ន្ធ ឬមួយយ៉ាងណា ? អង្គភាពព័ត៌មានគេហទំព័រ«rtn asian-tvonline» នឹងលម្អិតននៅពេលក្រោយ តាមរយៈសួររកការឆ្លើយតប ពីជំនាញ សមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ៕ 
*អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

*អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនម្ចាស់ទីតាំងជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៌ តែប៉ុណ្ណោះ សូមអរគុណ។








No comments:

Post a Comment

Pages