ខេត្តកំពង់ឆ្នាំង ៖ គណៈកម្មាធិការគណប ក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនៅព្រឹក មិញនេះបានបើកកិច្ចប្រជុំសំណេះសំណា លជាមួយបេក្ខជនក្រុមប្រឹក្សាខេត្តក្រុមប្រឹ ក្សាក្រុងស្រុកនិងអង្គបោះឆ្នោតជាក្រុមប្រឹ ក្សាឃុំសង្កាត់ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធនាការឃោសនាបោះឆ្នោត និងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុង ស្រុក របស់គណបក្សប្រ ជាជនកម្ពុជា ឱ្យទទួលបានជោគជ័យក្នុង ពេលខាងមុខនេះ។
កិច្ចប្រជុំខាងលើនេះបានធ្វើឡើងក្រោមអ ធិបតីភាពឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយ មានសមាជិកសមាជិកាគណបក្ស ជាសមាជិកក្រុងប្រឹក្សាខេត្តក្រុង ស្រុក ឃុំ ស ង្កាត់សរុប ចំនួន៨៤៩ នាក់។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ សមាជិកគណៈកម្មាធិការកណ្ដាលគ ណបក្សប្រជាជនកម្ពុជា និងជាប្រធានគ ណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍បូកសរុបអំពីវឌ្ឍនភាពនៃការដឹកនាំរបស់គណបក្សកម្ពុជាខេត្តកំពង់ឆ្នាំង ជូនអង្គពិ ធីក្តាប់យ៉ាងក្បោះក្បាយដើម្បីជាមូលដ្ឋានដល់សាខាបក្ស ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងឃុំសង្កាត់ បន្តអនុវត្តគោ លនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្រោមម្លប់សុខសន្តិភាព ។
នៅក្នុងពិធីនេះដែរឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូល ដ្ឋានខេត្តកំពង់ឆ្នាំង ក៏បានផ្ដល់នូវអនុសា សន៍ដឹកនាំ និងណែនាំមួយចំនួនផ្ដល់ ថ្នា ក់ដឹកនាំបក្សគ្រប់សាខាបក្ស នៅគ្រប់មូ លដ្ឋានបក្ស ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវនូវគោលន យោបាយរបស់គណបក្សប្រជាជនកម្ពុជា ។
ជាពិសេសត្រូវយកចិត្តទុកដាក់ចូលរួមឲ្យបានសកម្មក្នុងយុទ្ធ នាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តនិងក្រុងស្រុក និងការចូលរួមរបស់អង្គបោះ ឆ្នោតដែលជាសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់ ត្រូវតែគោរពច្បាប់ស្ដីពីការបោះ ឆ្នោតឲ្យបានម៉ឺងម៉ាត់ និងត្រូវមានវត្តមានទៅបោះឆ្នោត ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាទទួល បានជ័យជំនះក្នុងពេលខាង មុខនេះ។
នៅក្នុងពិធីប្រជុំសំណេះសំណាលនេះដែរឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុន ក៏បា នឧបត្ថម្ភថវិកាមួយចំនួនដល់ប្រធានគ ណៈកម្មាធិការសាខាបក្សក្រុងស្រុកទាំង ៨ផងដែរ ដើម្បីបម្រើការងារក្នុងយុទ្ធនា ការឃោសនាបោះឆ្នោតនៅគ្រប់មូលដ្ឋានក្រុងស្រុក នៅថ្ងៃទី១៧ ខែ ឧសភាឆ្នាំ ២០ ២៤ និងបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត និងក្រុងស្រុកនៅថ្ងៃទី២៦ ខែ ឧស ភាឆ្នាំ ក្នុងពេលខាងមុខ នេះ ដើម្បីឲ្យគ ណបក្សប្រជាជនកម្ពុជាទទួលបានជ័យ ជំនះដល់ត្រចះត្រចង់៕ ដោយ លោក រី លៀង
No comments:
Post a Comment