ស្រុកស្ទោង៖នៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងលោក អោម ពេជ ប្រធាននាយកដ្ឋានដំណាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ក្រុមប្រតិបត្តិបរិស្ថានក្នុងអំឡុងពេលសាងសង់ សម្រាប់ការកសាងឃ្លាំងស្តុកនិងទីលាន សម្ងួតគ្រាប់ពូជស្រូវ នៅសហគមន៍កសិកម្មភូមិស្លាមានជ័យក្តីសង្ឃឹម ដែលស្ថិតនៅក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីសិក្ខាសាលានេះលោក សាយ គឹមឡម បានណែនាំដល់កសិករក៏ដូចជាសមាជិកសមាជិកានៃសហគមន៍ទាំងមូលត្រូវផលិតគ្រប់ពូជស្រូវប្រកបដោយគុណភាព និងមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីលក់និងយកទៅដាំដុះទទួលបាននូវគុណភាពនិងទិន្នផលខ្ពស់ ដែលជាផ្នែកមួយនៃការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាចំណូលខ្ពស់បន្ថែមទៀតដល់សមាគមផងដែរ។
ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំទ្រា ត្រូវសិក្សានិងកសាងបន្ថែមទៀតនូវប្រព័ន្ធធារាសាស្ត្រឲ្យបានស្អេកស្កះ ដើម្បីឆ្លើយតមទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋក្នុងមូលដ្ឋាន។
ទន្ទឹមហ្នឹងនេះដែរ លោកអោម ពេជ ប្រធាននាយកដ្ឋានដំណាំ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានសម្របសម្រួលគម្រោង (រ៉ាយ អេស ឌី ភី ) បានមានជំនឿត្រជាក់យ៉ាងមុនបងថាក្រោយពីសាងសង់នូប ឃ្លាំងស្តុកនិងទីលានសម្ងួតគ្រាប់ពូចស្រូវនេះរួចហើយកាលណាពិតជាជំរុញកំណើនផលិតកម្មស្រូវនិងការនាំចេញរបស់កសិករនិងសមាគមន៍នេះឲ្យកាន់តែខ្ពស់ឡើងថែមទៀតជាពិសេសការផ្គត់ផ្គង់និងប្រកួតប្រជែងទីផ្សារសកល។
គួរបញ្ជាក់ផងដែរថាឃ្លាំងស្តុកនេះមានទំហំ១២* ១៥ម៉ែត្រ និងទីលានសម្ងួតមានទំហំ២៥០ម៉ែត្រការេ។ដោយ ឆុន ក្រឹម
No comments:
Post a Comment