លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចុះពិនិត្យការអនុវត្តគម្រោងកែលម្អផ្លូវក្រាលបេតុងអាមេ ចំនួន០១ខ្សែ ប្រវែង ១១៤០ ម៉ែត្រ ទទឹង៥ ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ឋិតនៅភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចុះពិនិត្យការអនុវត្តគម្រោងកែលម្អផ្លូវក្រាលបេតុងអាមេ ចំនួន០១ខ្សែ ប្រវែង ១១៤០ ម៉ែត្រ ទទឹង៥ ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ឋិតនៅភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង


រដ្ឋបាលស្រុកកំពង់រោទិ៍៖នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤
លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចុះពិនិត្យការអនុវត្តគម្រោងកែលម្អផ្លូវក្រាលបេតុងអាមេ ចំនួន០១ខ្សែ ប្រវែង ១១៤០ ម៉ែត្រ ទទឹង៥ ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ឋិតនៅភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

គម្រោងកែលម្អផ្លូវក្រាលបេតុងអាមេចំនួន ០១ខ្សែ ប្រវែង ១១៤០ម៉ែត្រ ទទឹង៥ ម៉ែត្រ នេះ គឺជាគម្រោងដែលប្រើប្រាស់កញ្ចប់ថវិកា មូលនិធិអភិវឌ្ឍន៍ឃុំត្នោត ឆ្នាំ២០២៤ ដែលបានអនុវត្ត កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កន្លងមក ឥឡូវអនុវត្តបានលទ្ធផលជាងហុកសិបភាគរយហើយ។

នៅក្នុងការចុះត្រួតពិនិត្យនេះដែរ លោក សុច ពិសី អភិបាលស្រុក បានណែនាំអោយក្រុមហ៊ុនដែលជាអ្នកទទួលការក្នុងការធ្វើគម្រោងផ្លូវបេតុងនេះ អោយយកចិត្តទុកដាក់ធ្វើអោយបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសដែលមានចែងនៅក្នុងឯកសារគម្រោង។ មិនតែប៉ុណ្ណោះលោកអភិបាលស្រុកក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមអមសងខាងផ្លូវនេះ សូមមេត្តាជួយពិនិត្យ និងតាមដានការអនុវត្តគម្រោងនេះបន្តទៀតរហូតដល់គម្រោងអនុវត្តបានរួចរាល់ជាស្ថាពរ ១០០%។

ជាមួយគ្នានោះដែរលោកអភិបាលស្រុក ក៏បានស្នើសុំឲ្យអោយបងប្អូនប្រជាពលរដ្ឋមានការយោគយល់ អធ្យាស្រ័យចំពោះផលរំខានផ្សេងៗ ក្នុងការអនុវត្តគម្រោងនេះ។


















No comments:

Post a Comment

Pages