ខេត្តរតនគិរី៖ ដោយមានការទទួលបទបញ្ជាពី ឯកឧត្ថម សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ថរតនគីរី កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយាដាវ កាលពី ថ្ងៃទី ០៦ខែឧសភាឆ្នាំ២០២៤ នៅវេលាម៉ោង ៩ ៣០នាទីនាទី ក្រោមការសម្របសម្រួលនិតិវិធីលោក កែវ ភក្តីព្រះរាជអាជ្ញា រងនែអយ្យការអមសាលាដំបូងតុការខេត្តរតនគីរី។
ប្រតិបត្តិការចុះបង្ក្រាប បទល្មើសព្រៃឈើខាងលើនេះដឹកនាំកម្លាំងដោយលោកវិរសេនិយ៏ទោ សុខ មីនមេបញ្ជាការមូលដ្ឋានអាវុធហត្ថសហរុកអូរយ៉ាដាវ សហការជាមួយកម្លាំងជំនាញបរិស្ថាន និងលោក ហ្លីនត្វាន អភិបាល រងស្រុកអូរយ៉ាដាវ។
វត្ថុតាងដែលសមត្ថកិច្ចចុះរឹបអូសបានរួមមានឈើជ្រុងផែរួចចំនួន៤៦ដុំ ដែលមានប្រវែងពី៣ម៉ែត្រ ទៅ៥ម៉ែត្រ។ ដែលក្រុមឈ្មួញដឹកជញ្ជូនមកទម្លាក់ចោលក្នុងព្រៃក្បែរចំការអ្នកស្រុកស្ឋិតនៅ ភូមិតាកុកភ្នង ឃុំបរខាំស្រុកអូរយ៉ាដាវ។ លើសពីនេះមានទាំងប្រភេទឈើ ឈ្លីកនិងឈើផ្ចឹកមានមុខកាត់ពី៣០ទៅ៤០cm។
បច្ចុប្បន្ន ជំនាញបរិស្ថានកំពុងដឹកជញ្ជូនវត្ថុតាងទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ដាវ ដើម្បីបន្តនិតិវិធីតាមច្បាប់៕
No comments:
Post a Comment