លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ ៖មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាគណ:អធិបតី ក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ ៖មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាគណ:អធិបតី ក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត



ខេត្តស្វាយរៀង ៖ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត នារសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក លោប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុង និងលោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញជាគណ:អធិបតី ក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត។
     ក្នុងពិធីនេះមានការអញ្ជើញចូលរួម ពីលោក លោកស្រីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោក លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុង លោកនាយករដ្ឋបាលសាលាក្រុង លោក អធិការនគរបាលក្រុង លោក មេបញ្ជាការផ្នែកសឹករងក្រុង លោក មេបញ្ជាការ ស្នាក់ការស៊ើបការណ៍ប្រចាំខេត្តស្វាយរៀង លោក មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៦០៩ លោក លោកស្រី ប្រធានការិយាល័យចំណុះសាលាក្រុង លោក ប្រធាន ការិយាល័យប្រជាពលរដ្ឋក្រុង លោក ប្រធានមន្ទីរពេទ្យបង្អែកក្រុង លោក ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក ចៅសង្កាត់ ទាំង៥ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោក ស្មៀនសង្កាត់ទាំង៥ ព្រមទាំងនាយទាហាន នាយទាហានរង នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងលោក លោកស្រីតំណាងអង្គភាព ស្ថាប័ន នានាក្នុងក្រុងបាវិតជាច្រើនរូបផងដែរ៕






























No comments:

Post a Comment

Pages