ផ្សាយចេញពីខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៤ លោក ធឿន រដ្ឋា អភិបាលរងស្រុកចន្ទ្រា និងជាអនុប្រធានក្រុមការងារថ្នាក់ស្រុកចុះជួយមូលដ្ឋានឃុំព្រៃគគីរ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីបញ្ចុះបឋមសីលាកសាងរបងសាលាព័ទ្ធជុំវិញ ប្រវែង ១២៨ម៉ែត្រ ចាក់ថ្នឹមរៀបឥដ្ឋឡើងកំពស់១ម៉ែត្រ ផ្នែកខាងលើដាក់សំណាញ់ គ្រោងចំណាយថវិកា កសាងសរុបប្រហែល ៣.៥២០ ដុល្លារ នៅសាលាឧបសម្ព័ន្ធកោះគោ ស្ថិតនៅភូមិកោះគោ ឃុំព្រៃគគីរ ស្រុកចន្ទ្រាខេត្តស្វាយរៀង ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាស្រុកចន្ទ្រា លោក លោកស្រី ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំព្រៃគគីរ លោក ជំទប់ទី១ឃុំព្រៃគគីរ លោកមេភូមិអនុភូមិ និងជំនួយការភូមិ កោះគោ លោកនាយក លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា សប្បុរសជន និងមាតា បិតា សិស្សយ៉ាងច្រើនផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកធឿន រដ្ឋា អភិបាលរងស្រុកចន្ទ្រា និង ជាអនុក្រុមការងារចុះជួយ មូលដ្ឋានឃុំព្រៃគគីរ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសូរសុខទុក្ខ ដល់ លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា មាតាបិតាសិស្ស និងបងប្អូនប្រជាពរដ្ឋ ដោយសេចក្ដីនឹករលឹកពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានស្រុកចន្ទ្រា ឯកឧត្តម ដាំ ដារ៉ារិទ្ធ ប្រធានក្រុមការងារ ចុះ ជួយមូលដ្ឋាន ឃុំព្រៃគគីរ ឯកឧត្តម ហួត ឃាងវេង ប្រធានក្រុមការងារ ចុះជួយយុវជនស្រុកចន្ទ្រា ឯកឧត្តម ប៉េង ពោធិិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជាពិសេស លោកថន ថាវុទ្ធាអភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា
ជូនដល់ លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា មាតាបិតាសិស្ស និងបងប្អូនប្រជាពលរដ្ឋ ដោយក្តីនឹករលឹកដែលជានិច្ចកាលឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តមអភិបាលខេត្ត និងលោកអភិបាលស្រុកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោក ធឿនរដ្ឋា អភិបាលរងស្រុក សូមផ្តាំផ្ញើបន្ថែមដល់លោក លោកស្រី ក្រុមការងារស្រុក ឃុំ ភូមិត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់
សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ
ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា និង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ធឿន រដ្ឋា អភិបាលរងស្រុក ជាអនុប្រធានក្រុមការងារចុះជួយ មូលដ្ឋាន ឃុំព្រៃគគីរ ក៏សូមថ្លែងអំណរអរគុណ
ដល់ លោក នាយកសាលា លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា ឯកឧត្តមលោកជំទាវ លោកឧកញ៉ា ព្រះសង្ឃ លោកលោកស្រី ក្រុមការងារ ចុះជួយឃុំ និង សប្បុរសជន ជិតឆ្ងាយ នោះក៏មាន សប្បុរសជន ឈ្មោះ ហង្ស សំណាង ដែលបានគៀងគររកថវិកាជួយ ជួយកសាងរបងសាលាឧបសម្ព័ន្ធកោះគោ ផងដែរ សូមឲ្យ ក្រុមការងារ សប្បុរសជន ជួបតែសេចក្តីសុខ សេចក្តីចម្រើនរកស៊ីមានបាន និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។
No comments:
Post a Comment