បន្ទាប់ពីបែកធ្លាយអាជីវករផ្សាររមាស ទម្លាយ! រឿងមន្ត្រី ក.ប.ប មិនស្គាល់អត្តសញ្ញាណប្រមូលលុយពីពួកគាត់ ពេលនេះបានប្រគល់លុយឲ្យវិញហើយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

បន្ទាប់ពីបែកធ្លាយអាជីវករផ្សាររមាស ទម្លាយ! រឿងមន្ត្រី ក.ប.ប មិនស្គាល់អត្តសញ្ញាណប្រមូលលុយពីពួកគាត់ ពេលនេះបានប្រគល់លុយឲ្យវិញហើយ

 


ខេត្តកំពង់ឆ្នាំង៖ អាជីវករផ្សាររមាស ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងនាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា បានទទួលលុយគ្រប់ចំនួន១,៣៥០,០០០រៀលវិញហើយ ពីពីមន្ត្រី ក.ប.ប សាខារបស់ក្រសួងពាណិជ្ជកម្ម មិនស្គាល់អត្តសញ្ញាណ តាមរយៈលោកឡុច វណ្ណនិន មន្ត្រីសាលាស្រុកទឹកផុស បន្ទាប់ពីមានការទម្លាយថាមន្ត្រី ក.ប.ប មិនស្គាល់អត្តសញ្ញាណទាំងនោះប្រមូលលុយពីពួកគាត់ ដោយសំអាងថាតូបលក់ដូរប្រើរបស់មិនមានពន្ធ ។
លោកសូត្រ សង់ អភិបាលស្រុកទឹកផុស ឲ្យដឹងនាព្រឹកមិញតាមប្រព័ន្ធតេឡេក្រាមថា ថវិកាទាំងនេះ គឺក.ប.ប ដោះស្រាយជូនប្រជាពលរដ្ឋវិញ។ ទន្ទឹមនោះដែរមានអាជីវករ និងប្រជាពលរដ្ឋផ្សេងទៀត លើកជាសំណួរថា តើការអនុវត្តរបស់មន្ត្រីក.ប.ប បានចុះមកមានកិច្ចសហការជាមួយមន្ទីរជំនាញខេត្ត និងអាជ្ញាធរស្រុក ដែរឬយ៉ាងណា?បានជា គ្មានអ្នកដឹងពីអត្តសញ្ញាណ សូម្បីតែការប្រគល់លុយវិញ ក៏មិនហ៊ានចេញផ្ទាល់មុខដែរ ផ្ញើតាមអាជ្ញាធរស្រុកទៅវិញ ។ ទោះយ៉ាងណាពួកគាត់សំណូមពរសមត្ថកិច្ចជំនាញ ពាក់ព័ន្ធថ្នាក់ជាតិ មេត្តាចុះស្រាវជ្រាវ ករណីខាងលើនេះវិញផង។ ព្រោះការអនុវត្តទាំងនេះហាក់បីដូចជាមានភាពមិនប្រក្រតី ម៉្យាងវិញទៀតពួកគាត់មិនដឹងថាការផាកពិន័យប្រមូលលុយពីអាជីវករផ្សាររមាស ជាការអនុវត្តច្រឡំ ឬមានជនឆ្លៀតឳកាសបន្លំធ្វើសមត្ថកិច្ចនោះទេ ព្រោះមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់អត្តសញ្ញាណ និងវិធានការអ្វីទៅលើមន្ត្រីក.ប.ប ទាំងនោះឡើយ។
រំលឹកផងដែរថាករណីនេះស្ត្រីឈ្មោះ ចែ នី អ្នកលក់គ្រឿងសំអាង និងឈ្មោះ រត្ន័ បញ្ញា លក់ទូរសព្ទដៃក្នុងផ្សារមាស បានរៀបរាប់ឲ្យដឹងស្រដៀងគ្នាថា នៅថ្ងៃម្សិលមិញ មានមន្ត្រីស្លៀកខោអាវឯកសណ្ឋានដែលគាត់មិនស្គាល់មកដល់តូប របស់គាត់ ហើយសុំត្រួតពិនិត្យនិងនិយាយថា របស់ទាំងនេះសុទ្ធតែ អត់មានពន្ធទាំងអស់ សូម្បីតែស្បៃសម្រាប់ដុះក្អែល និងសាប៊ូដុំ ក៍គ្មានពន្ធដែរ ហើយបើត្រូវបង់ពន្ធមួយតូបនេះប្រហែល ៣ លានរៀល។ គាត់ក៏សុំសម្រួល ៤០ ម៉ឺនហើយការចរចាក៏ត្រូវ៧០ម៉ឺនរៀល ទើបពួកគេឈប់ប្រមូលអីវ៉ាន់របស់គាត់ដាក់ឡាន រួចយកលុយ៧០ម៉ឹនរៀលនិងបានចេញអស់ទៅ ។គាត់បានឃើញខ្នងអាវ មានអក្សរសរសេរថា កបប ដូចជាប់រូបក្នុងកាមេរ៉ាសុវត្ថិភាព។ ចំណែកលោក ហ៊ី រតនា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនារសៀលថ្ងៃទី០៥ ខែមិថុនា នេះថាការផាកពិន័យអាជីវករទាក់ទង ទៅនឹងផលិតផលរបស់គាត់ក្លែងក្លាយ ផុតសុពលភាព ឬគ្មានអជ្ញាប័នត្រឹមត្រូវ គឺខាងក.ប.ប ជាអ្នកអនុវត្តន៍ រីឯខាងមន្ទីរគ្រាន់តែចូលរួមសហការតែប៉ុណ្ណោះ។ ដោយឡែកលោកសូត្រ សង់ អភិបាលស្រុកទឹកផុសក៏បានបញ្ជាក់ឲ្យដឹងដែរថា ទាក់ទិនព័ត៌មាននេះ លោកបានជ្រាយហើយ ព្រឹកមិញនេះយើងបានដឹកនាំកម្លាំងបញ្ជាការឯកភាពស្រុក ចុះផ្សព្វផ្សាយ និងសម្របសម្រួលដល់អាជីវករកុំឲ្យមានការព្រួយបារម្ភ។
ទោះបីជាលោកអភិបាលស្រុកចុះណែនាំឱ្យលក់ដូរឡើងវិញ និងខាងក្រុមហ៊ុនបានចុះមកពិនិត្យទូរសព្ទក្នុងតូប ហើយបានបិទក្រដាសពន្ធ លើទូរសព្ទរួចអស់ហើយយ៉ាងនេះក្តី ក៏ពួកគាត់នៅតែភ័យខ្លាច ក្នុងការចុះដកទូរសព្ទឆៅៗ បែបនេះ៕





No comments:

Post a Comment

Pages