នគរបាលខេត្តព្រៃវែងទទួលបានសម្ភារៈចរាចរណ៍ពីឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

នគរបាលខេត្តព្រៃវែងទទួលបានសម្ភារៈចរាចរណ៍ពីឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង

 


ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈចរាចរណ៍ ជូនដល់កម្លាំងនគរបាលខេត្តព្រៃវែង។

សូមបញ្ជាក់ថា សម្ភារៈចរាចរណ៍ទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ប្រគល់ជូនដល់នគរបាលខេត្តព្រៃវែង សម្រាប់យកទៅប្រើប្រាស់ក្នុងអង្គភាព និងដើម្បីជំរុញលើកទឹកចិត្តដល់មន្ត្រីនគរបាលឲ្យខិតខំប្រឹងប្រែងអនុវត្តការងារជំនាញក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតមួយទាបបំផុត ព្រមទាំងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕












No comments:

Post a Comment

Pages