អាជ្ញាធរណែនាំឲ្យអាជីវករបើកទ្វារលក់ដូរធម្មតាវិញ កុំឱ្យមានការភ័យខ្លាច និងជឿព័ត៌មានមិនពិត ថាមានគយចុះចាប់ នៅស្រុកកំពង់ត្របែក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អាជ្ញាធរណែនាំឲ្យអាជីវករបើកទ្វារលក់ដូរធម្មតាវិញ កុំឱ្យមានការភ័យខ្លាច និងជឿព័ត៌មានមិនពិត ថាមានគយចុះចាប់ នៅស្រុកកំពង់ត្របែក

 


 
ខេត្តព្រៃវែង៖ រដ្ឋបាលស្រុកកំពង់ត្របែក បានឲ្យដឹងថា នៅស្រុកកំពង់ត្របែក មានផ្សារទីប្រជុំជនធំចំនួនពីរគឺ ផ្សារកំពង់ត្របែក និងផ្សារករអណ្ដើក នៅ វេលាម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះ អាជីវកផ្សារទាំងពីរខាងលើបានទទួលព័ត៌មានតៗគ្នាថា មានមន្ត្រីគយចុះធ្វើការត្រួតពិនិត្យនៅទីតាំងផ្សារទាំងពីរ ហេតុនេះបងប្អូនអាជីវករមានការភ័យខ្លាចទើបនាំគ្នាបិទតូប។
ក្រោយពីទទួលបានព័ត៌មាននេះ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ បានចុះត្រួតពិនិត្យ និងស្រាវជ្រាវ ឃើញថាមានបិទ តូប មួយចំនួនមែន ក្នុងនោះផ្សារកំពង់ត្របែកអាជីវករបិទតូបប្រហែល១០% និងផ្សារករអណ្ដើកអាជីវករបិទតូប ប្រហែល៦០%។ គិតមកត្រឹមម៉ោង៥:០០នាទីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះ មិនមានមន្ត្រីគយចុះធ្វើការ ត្រួតពិនិត្យនៅទីតាំងផ្សារទាំងពីរនោះទេ។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកប្រភពព័ត៌មានដែល បានផ្សព្វផ្សាយថាមានមន្ត្រីគយចុះមកពិនិត្យនោះ។ 
អាជ្ញាធរក៏បានណែនាំដល់បងប្អូនអាជីវករឱ្យគាត់បើកទ្វារលក់ដូរ ដូចធម្មតាវិញ កុំឱ្យមានការភ័យខ្លាច និងជឿលើព័ត៌មានមិនពិតនេះ៕







No comments:

Post a Comment

Pages