(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារទិន្នន័យសម្រាប់ថ្នាលឌីជីថលរបស់គណៈកម្មាធិការអាហារូបករណ៍ នៅអគារព្រីនស៍ ហូលឌីង គ្រុប។
ថ្លែងក្នុងឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការ បាននាំនូវការផ្ដាំផ្ញើ សាកសួរទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះក្រុមការងារដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល សំដៅធានាប្រសិទ្ធភាព និងប្រសិទ្ធផល។
ទន្ទឹមនេះ លោក សុខ ពុទ្ធិវុធ ក៏បានថ្លែងអំណរគុណដល់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដល់ការជំរុញការងារអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យកាន់រីកចម្រើនទូលំទូលាយបន្ថែមទៀត៕
No comments:
Post a Comment