ទីតាំងបញ្ជល់មាន់លើដី ខុសច្បាប់មួយកន្លែង ក្នុងភូមិចំការ៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បើកលេងឡើងវិញ មិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន… - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទីតាំងបញ្ជល់មាន់លើដី ខុសច្បាប់មួយកន្លែង ក្នុងភូមិចំការ៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បើកលេងឡើងវិញ មិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន…

 



ខេត្តកែប៖ទីតាំងល្បែងសុីសង បញ្ជល់មាន់ មួយកន្លែង បើកទទួលភ្ញៀវ ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលទីតាំងខាងលើ មានម្ចាស់ផ្ទះឈ្មោះ (ខុម) នឹងម្ចាស់សៃវៀន ឈ្មោះទ្រី ស្ថិតនៅភូមិចំការ ៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរ លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ និងលោក ស៊ូ ចាយ អធិការនគរបាលស្រុកដំណាក់ចង្អើរ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ជាពិសេស លោក សោមពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ជួយចាត់កម្លាំងថ្នាក់ក្រោម ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិ-ឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។
ជាក់ស្ដែងនៅព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ អង្គភាពយើងទំនាក់ទំនងតាមរយះលេខទូរស័ព្ទ ទៅលោកអធិការនគរបាលស្រុក ជាលទ្ធផល លោកឆ្លើយតបថា រឿងនឹងទំនាក់ទំនងទៅលោកអភិបាលស្រុក ខណៈនោះ អង្គភាពយើងក៏បានទំនាក់ទំនងទៅលោកអភិបាលស្រុក ដោយលោកចាំឱ្យថ្នាក់ក្រោម ចុះទៅមើល និងបន្ថែមថា ទាក់ទងទៅលោកអធិការវិញ ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ







No comments:

Post a Comment

Pages