ឯកឧត្តម អ៊ុក សារុន ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រអូម៉ង់ ថ្វាយព្រះរាជសារតាំងជូន ព្រះចៅស៊ុលតង់អូម៉ង់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម អ៊ុក សារុន ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រអូម៉ង់ ថ្វាយព្រះរាជសារតាំងជូន ព្រះចៅស៊ុលតង់អូម៉ង់




ឯកឧត្តម អ៊ុក សារុន ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រអូម៉ង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានថ្វាយព្រះរាជសារតាំងដែលតែងតាំង ឯកឧត្តមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រស៊ុលតង់អូម៉ង់ ជូន ព្រះចៅស៊ុលតង់ Haitham Bin Tarik ព្រះចៅស៊ុលតង់អូម៉ង់ នៅព្រះបរមរាជវាំង AL ALAM
នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយជូនព្រះចៅស៊ុលតង់។

ឯកឧត្តមឯកអគ្គរាជទូត បានប្តេជ្ញាពង្រឹង និងពង្រីក និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យកាន់តែរាំងមាំ និងស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ រវាងព្រះរាជាណាចក្រទាំងពីរ កម្ពុជា-អូម៉ង់ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។

ព្រះករុណា ព្រះចៅស៊ុលតង់ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ ឯកឧត្តមឯកអគ្គរាជទូត និងថ្លែងព្រះរាជអំណរព្រះគុណចំពោះការសួរសុខទុក្ខពីព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកម្ពុជា។

ព្រះចៅស៊ុលតង់បានបញ្ជាក់ថា ព្រះអង្គផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនអូម៉ង់នឹងគាំទ្រយ៉ាងពេញទំហឹង ដើម្បីសម្រួលដល់ការបំពេញការងាររបស់ឯកអគ្គរាជទូតកម្ពុជា ដើម្បីសម្រេចបានទំនាក់ទំនងការទូតល្អ និងកិច្ចសហប្រតិបត្តិការល្អក្នុងការបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ អូម៉ង់-កម្ពុជា។


No comments:

Post a Comment

Pages