សាច់ជ្រូកបង្កកលោតឆ័ត្រតាមច្រកកៅសិប (៩០) នាំចូលប្រមាណ៥០០គីឡូក្រាមរៀងរាល់ថ្ងៃ គ្មានការត្រួតពិនិត្យត្រឹមត្រូវដោយមន្ដ្រីជំនាញទាល់តែសោះ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សាច់ជ្រូកបង្កកលោតឆ័ត្រតាមច្រកកៅសិប (៩០) នាំចូលប្រមាណ៥០០គីឡូក្រាមរៀងរាល់ថ្ងៃ គ្មានការត្រួតពិនិត្យត្រឹមត្រូវដោយមន្ដ្រីជំនាញទាល់តែសោះ

 



(ខេត្តបាត់ដំបង) ៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការនាំចូលសាច់ជ្រូកបង្កកលោតឆ័ត្រជារៀងរាល់ថ្ងៃ តាមច្រករបៀងកៅសិប ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយគ្មានត្រួតពិនិត្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទាល់តែសោះ។

យោងតាមប្រភពពីកម្មករដឹកជញ្ជូនសាច់ជ្រូកលោតឆ័ត្រ បានឲ្យដឹងថា សាច់ជ្រូកនេះ ពួកគាត់ដឹកមកពីផ្សារមួយនៅប្រទេសថៃ យកទៅឲ្យអាជីវកលក់នៅផ្សារម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយការដឹកជញ្ជូនតាមរទេះ ឆ្លងកាត់គោលដៅនិមួយៗ មិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ជាពិសេសគឺច្រកនេះតែម្តង គឺមានមេការអ្នកចរចារមុនហើយ ទើបឲ្យចូលជាក្រោយ។

ការដឹកជញ្ជូនបែបលោតផ្លោះតាមច្រកនេះ ប្រជាពលរដ្ឋបានលើកឡើងថា តើមន្ត្រីដែលអនុញ្ញាតឲ្យចូលមានគិតសុខភាពរបស់ប្រជាពលរដ្ឋដែរទេ ទើបបានបណ្ដែតបណ្ដោយឲ្យសាច់ជ្រូករាប់រយគីឡូក្រាមចូលតាមច្រកកៅសិបបានដោយរលូន។

បើបែបនឹងតើពលរដ្ឋរំពឹងអ្វី តើអ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះសុខភាពរបស់ពលរដ្ឋយើង ទាំងដែលសាច់ជ្រូក ដឹកនាំចូលដោយមិនមានការត្រួតពិនិត្យ និងឆ្លងកាត់ ពសុពេទ្យសត្វ ឲ្យបានត្រឹមត្រូវ ។

ពលរដ្ឋស្នើសុំដល់ ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជួយត្រួតពិនិត្យគោលដៅច្រករបៀងខាងលើនេះផង ដោយពួកគាត់មានការព្រួយបារម្ភ ចំពោះសុខភាពរបស់ពួកគាត់ និងប្រជាជនខ្មែរយើងទាំងអស់គ្នា ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕










No comments:

Post a Comment

Pages