សមត្ថកិច្ចចម្រុះ ចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមត្ថកិច្ចចម្រុះ ចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល




ខេត្តពោធិ៍សាត់៖ ថ្ងៃសុក្រ ០៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព. ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់  ។

លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ បានឲ្យដឹងថា កម្លាំងសហការរួមមាន មន្ត្រីសង្កាត់រដ្ឋបាលជលផលកំពង់លួង ក្រុមការងារថ្នាក់ជាតិ អធិការដ្នានបាលជលផលខាងត្បូងបឹងទន្លេសាប
កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងអគ្គស្នងការនគរបាលជាតិ និងយោធាប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ បានប្រើប្រាស់កម្លាំងសរុបចំនួន ១៤នាក់  កាណូត ៣គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំនុចជ្រោយស្ដី ភូមិត្រពាំងរំដេញ  ឃុំ ក្បាលត្រាច រហូតដល់ ចំណុចកោះជន្លាក្រាស់ ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ម្យ៉ាងជារដូវនេះជារដូវបិទនេសាទ ។

លោក នាយផ្នែករដ្ឋបាលជលផលឲ្យដឹងទៀតថា លទ្ធផលបាន០១ករណី
- របាំងស្បៃមុងខុសច្បាប់ ៤២ខ្សែ ប្រវែង ៣៥១០ម៉ែត្រ
- លូកងស្បៃមុង ចំនួន ៧១មាត់
- បង្គោល ចំនួន ៦៨០ដើម
- ចាក់លែងត្រីចូលបឹងវិញ បាន៣៥គីឡូក្រា ៕ ដោយៈ ដួង ស៊ីថន









No comments:

Post a Comment

Pages