ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុកស្ទោង ៖បានលើកឡើងថា ការប្រគល់ថវិកាសង្គ្រោះមរណៈ គឺជាការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជនពីប្រមុខរាជរដ្ឋាភិបាល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុកស្ទោង ៖បានលើកឡើងថា ការប្រគល់ថវិកាសង្គ្រោះមរណៈ គឺជាការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជនពីប្រមុខរាជរដ្ឋាភិបាល

 



ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី ០៣ខែមិថុនាឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកនិងជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពអតីតយុទ្ធជន នៅក្នុងឃុំកំពង់ចិនជើង និងគ្រួសារពលី នៅឃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។



ធ្លៀតក្នុងឱកាសនេះ លោកក៏បានពាំនាំផ្ដាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាប្រវត្តិធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ពេជ្រ ចន្ទមុន្នី សម្ដេចតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់អតីតយុវជនកម្ពុជានិងគ្រួសារគ្រប់ពេលវេលា។



ជាការចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងគ្រួសារនៅពេលនេះលោកសាយ គឹមឡម បានលើកឡើងថា ការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនដល់គ្រួសារសពអតីតយុទ្ធជនកម្ពុជា និងគ្រួសារពលីគឺជាការ យកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងគាំពារសេដ្ឋកិច្ចគ្រួសារ និងថ្លែងអំណរគុណក្រៃលែងដល់គ្រួសារសពដែលបានបញ្ជូន សាច់ញាតិ សមាជិក គ្រួសារ និងពលីសព្វបែបយ៉ាង ទាំងសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិសាសនាព្រះមហាក្សត្រ ហើយលោកបានបន្ថែមថា ក៏ជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើគ្រួសារអតីតយុទ្ធជនកម្ពុជាគ្រប់កាល:ទស:។



គូរបញ្ជាក់ផងដែរថា ការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈនៅពេលនេះមានចំនួន ៤លានរៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនគឺលោក លឹម សម្បត្តិ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២៤ នៅភូមិត្នោត ឃុំកំពង់ចិនជើង ដោយរោគាពាធ និង៤លានរៀល ជូនគ្រួសារពលី គឺលោកស្រីស៊ុន នី ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២០ខែឧសភាឆ្នាំ ២០២៤ ដោយរោគាពាធ នៅភូមិទ្រា ឃុំទ្រា ។









No comments:

Post a Comment

Pages