នាព្រឹកថ្ងៃព្រហស្បតិ៍១៣កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តមអភិបាលរងខេត្តប៉ៃលិន ខេត្តបាត់ដំបង ព្រមទាំងគណៈប្រតិភូនៃខេត្តទាំងបីនៃប្រទេសកម្ពុជា និងក្រុមការងារ K73 ឯកឧត្តម ង្វៀន វ៉ាន់ឌឿក លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តឡុងអាន និងឯកឧត្តម ង្វៀន វ៉ាន់អ៊ុក ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអានប្រទេសវៀតណាម បានអញ្ជើញចូលរួមពិធីប្រគល់ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដំណាក់កាលទី២៣ចំនួន១៣០អដ្ឋិធាតុ ដែលបានពលីជីវិត នាគ្រប់សម័យសង្រ្គាមនៅកម្ពុជា ក្នុងនោះរកនៅខេត្តបៃលិន៨១អដ្ឋិធាតុ ខេត្តបាត់ដំបង៤៣អដ្ឋិធាតុ និងខេត្តស្វាយរៀងចំនួន១អដ្ឋិធាតុ។
ពិធីនេះប្រារព្ធធ្វេីនៅចំណុចច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប ព្រំដែនកម្ពុជា-វៀតណាម និងយកអដ្ឋិធាតុជនពលី ទៅបញ្ចុះនៅបូជនីយស្ថានអន្តរ ស្រុកវិញហុឹង–តឹនហុឹង (ខេត្តឡុងអាន)ផងដែរ។
No comments:
Post a Comment