ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកសៀមបូក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកសៀមបូក




ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការ វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិកោះសំពាយ និងភូមិដំរីផុង ឃុំកោះសំពាយ នៅស្រុកសៀមបូក។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ជាមួយពិធីដ៏មានសារៈសំខាន់នេះ ជាមួយផលប្រយោជន៍ដែលពុកម៉ែបងប្អូនដែលនិងទទួលបាននាពេលខាងមុខគឺបណ្ណកម្មសិទ្ធស្របច្បាប់នៅលើដីស្របច្បាប់ សូមឱ្យប្រជាពលរដ្ឋត្រៀមរៀបចំនៅឯកសារដែលពាក់ព័ន្ធតាមការណែនាំរបស់មន្រ្តីនសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីឱ្យដំណើរការនៃការចុះបញ្ជីនេះបានកាន់តែលឿននិងឆាប់រហ័សហើយទទួលបានបណ្ណកម្មសិទ្ធទាំងអស់គ្នា ជៀសវាងការ ទន្រ្ទានកាន់កាប់ពីជនខិលខូច។
ឯកឧត្តម សរ សុពុត្រា បានបន្តថា សូមខាងជំនាញ ត្រូវបញ្ជីឱ្យអស់ថាដីណាគ្រប់គ្រងដោយខាងបរិស្ថាន ដីណាគ្រប់គ្រងដោយខាងកសិកម្ម ហើយត្រូវចុះបញ្ជីដីវត្ត ដើម្បីការពារពីការកាន់កាប់ដោយខុសច្បាប់ពីជនខិលខូចមួយចំនួន។ ខណៈពេលប្រជាពលរដ្ឋទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ គឺកាត់បន្ថយបានទាំងស្រុងនៅ ទំនាស់ដីធ្លី ដែលតម្រូវឱ្យពិនិត្យមើលនៅបញ្ជីឈ្មោះ ដែលមន្ទីរជំនាញបានធ្វើការបិទផ្សាយជាសាធារណៈ។
នាឱកាសដដែលនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងការកោតសរសើចំពោះ អភិបាល នៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ដែលក្នុងបញ្ជីដីដេលបិទផ្សាយមិនមានពណ៌ក្រហមដែលជាដីមានទំនាស់នោះឡើយ ដែលភាពប៉ិនប្រសព្វរបស់មន្រ្តីនៃស្រុកសៀមបូក ដែលមានភាពវៃឆ្លាតក្នុងដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បើតាមការគូសបញ្ជាក់ពីលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ទូទាំងខេត្តបានប្រកាសជាតំបន់វិនិច្ឆ័យចំនួន២៧ភូមិ ក្នុងនោះចេញប័ណ្ណកម្មសិទ្ធបានចំនួន១ម៉ឺន៣ពាន់៨៤៨ប័ណ្ណ ដោយឡែកភូមិ កោះសំពាយ និងភូមិដំរីផុង ឃុំកោះសំពាយ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការ វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រយៈពេល១៥ថ្ងៃ គិតពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤៕





No comments:

Post a Comment

Pages