ដាំដើមព្រៃលិចទឹកចំនួន ២០០០ដើម (ប្រភេទដើមរាំង ) ចំណុចបឹងរូង ស្តីគងតូច ភូមិក្បាលកន្លង់ ភូមពាមឆ្កោកឃុំពាមឆ្កោក ស្រុកជលគិរី - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ដាំដើមព្រៃលិចទឹកចំនួន ២០០០ដើម (ប្រភេទដើមរាំង ) ចំណុចបឹងរូង ស្តីគងតូច ភូមិក្បាលកន្លង់ ភូមពាមឆ្កោកឃុំពាមឆ្កោក ស្រុកជលគិរី



-----------
កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ លោក សាន់ យូ អភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកក្រុមការងារ ដាំកូនឈើព្រៃលិចទឹក ២០០០ ដើម ដីតំបន់៣ ចំណុចបឹងរូង  ស្តីគងតូច ភូមិក្បាលកន្លង់ ភូមពាមឆ្កោកឃុំពាមឆ្កោក ស្រុកជលគិរី មានការចូលរួមពីសំណាក់ លោក ដូវ គឹស៉ីនអភិបាលស្រុកជល់គិរី យុវជន(សសយក) ខេត្ត ស្រុក ឃុំ មន្ត្រីមន្ទីរកសិកម្ម ជំនាញជលផល អាជ្ញាធរស្រុក កងកម្លាំង ប្រជាការពារ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចំនួន ៣០០នាក់ ។

លោក សាន់ យូ អភិបាលរងបានថ្លែងថា  ព្រៃលិចទឹកមានសារៈសំខាន់ខ្លាំងណាស់ គឺជាជម្រកត្រីពងកូន ជាប្រភពចំណី និងជម្រករបស់ត្រី វាជាជម្រកសត្វស្លាប សត្វល្មូន និងសត្វច្រើនប្រភេទទៀត ព្រៃលិចទឹកក៏ជាប្រភពចំណូលសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ព្រោះថាបើមានព្រៃលិចទឹក ប្រជាកសិករ ក៍អាចនេសាទត្រីបានច្រើនដែរ ព្រោះបើបាត់បង់ព្រៃលិចទឹកក៏ដូចបាត់បង់មច្ឆាជាតិយ៉ាងនោះដែរ។ព្រៃលិចទឹក ក៏ជាតំបន់ទេសចរណ៍ របស់សហគមន៍មូលដ្ឋាន  ប្រសិនបើយើងរៀបចំឲ្យបានត្រឹម វាក៍ជារបាំងរាំងខ្ទប់ខ្យល់  និងធ្វើឲ្យទឹកថ្លា មិនរីងរាក់ទៀតផង ក្រៅពីនោះវានូវបាន ផ្តល់អ៊ុកស៊ីសែន ដល់មនុស្សរស់នៅ និងជាថ្នាំបុរាណសម្រាប់ព្យាបាលផងដែរ៕

















No comments:

Post a Comment

Pages