ខេត្តក្រចេះ៖នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី បានដឹកនាំក្រុមការងារ សហការជាមួយរដ្ឋបាលឃុំសំបុក មានសទ្ធាជ្រះថ្លានូវក្នុងព្រះពុទ្ធសាសនា នាំយកនូវទានព្រះវស្សាចំនួន ៤វត្ត នៅក្នុងឃុំសំបុក ព្រមទាំងទេយ្យទានមួយចំនួនមានដូចជា:
-ទានព្រះវស្សាចំនួន១គូរ/វត្ត
-អង្ករចំនួន៥០គីឡូក្រាម/វត្ត
-មីចំនួន២កេះ/វត្ត
-ត្រីខចំនួន១យួរ/វត្ត
ទឹកសុទ្ធចំនួន១កេះ/វត្ត
-ភេសជ្ជៈចំនួន១កេះ/វត្ត
-ទឹកត្រី ទឹកសុីអុីវចំនួនមួយយួរ/វត្ត
ព្រមទាំងបច្ច័យក្នុងមួយវត្តចំនួន២០មុឺនរៀល ដោយក្នុងនោះផងដែរ យាយយី តាជីសរុបទាំងអស់ចំនួន ១៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន២មុឺនរៀន នឹងកញ្ចប់ឃីតក្នុងម្នាក់ៗទទួលបានអំណោយចំនួន១កញ្ចប់ផងដែរ។
នាឱកាសព្រឹកនោះដែរ ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារ បានចាត់ ឯកឧត្តម ព្រីង ព្រុំ ដឹកនាំក្រុមការងារមួយក្រុមផ្សេងទៀត អោយសហការជាមួយ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តក្រចេះ ដេីម្បីនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ចុះសួរសុខទុក្ខ និងចែកជូនអំណោយជូនដល់ ប្រជាពលរដ្ឋដែលជួបការខ្វះខាតចំពោះមុខ ចំនួន១៥គ្រួសារស្ថិតក្នុងភូមិច្រណោល ឃុំថ្មី ស្រុកចិត្តបុរី។ខ្លាឃ្មុំទឹកកក
No comments:
Post a Comment