ឯកឧត្តម សុខ សូកេន អញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ នៅទីក្រុងបាងកក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម សុខ សូកេន អញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ នៅទីក្រុងបាងកក




ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តម Sermsak Pongpanit រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា នៃព្រះរាជាណាចក្រថៃឡង់ ដឹកនាំកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ និងកិច្ចប្រជុំក្រុមការងារ លើកទី៧ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ (១) ពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈនានាស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ប្រទេសទាំងពីរ និង (២) ធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍២០២៣-២០២៥ សំដៅបន្តពង្រឹងការអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីរវាងប្រទេសទាំងពីរ ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក។

រូបថត៖ ក្រសួងទេសចរណ៍










No comments:

Post a Comment

Pages