ឯកឧត្ដម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងជាលើកដំបូង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្ដម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងជាលើកដំបូង

 



ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម សរ សុពុត្រា  អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាលើកដំបូង របស់ឯកឧត្តម ក្រោយពីឯកឧត្តម ទទួលដំណែងជា អភិបាលខេត្តស្ទឹងត្រែង។ ក្នុងកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងដាក់ផែនការថ្មីៗបន្ថែមទៀត។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ដែលជាអភិបាលរងខេត្ត លោក លោកស្រី គណៈអភិបាលក្រុង/ស្រុក កម្លាំងគណៈបញ្ជាការឯកភាព និង មន្ទីរអង្គភាពជុំវិញ ដែលពាក់ព័ន្ធជាច្រើនរូប។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ផែនការសំខាន់ៗរួមមាន៖ការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ ការគ្រប់គ្រងសភាពការណ៍ទូទៅក្នុងខេត្ត ព្រមទាំងគោលការណ៍ណែនាំមួយចំនួនជាធរមាន និងផែនការសកម្មភាពការងារសំខាន់ៗមួយចំនួនទៀតពាក់ព័ន្ធនឹងការងារសន្តិសុខសណ្ដាប់សង្គម ការពារធនធានធម្មជាតិ ការអនុវត្តលក្ខណៈសម្បត្តិ ទី៧ នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ក្រុង ស្រុករបស់ខ្លួន។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តបានមានប្រសាសន៍បន្ថែមទៀតថា កិច្ចការដែលសំខាន់បំផុតនាពេលនេះគឺ ពាក់ព័ន្ធ និងសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាក្មេងទំនើងដែលដើរបង្កអសន្តិសុខធ្វើអោយប្រជាពលរដ្ឋស្លូតត្រង់មានការភ័យខ្លាច។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ជំរុញដល់ គណៈបញ្ជាការឯកភាព ក្រុង ស្រុក ត្រូវបែងចែកវេនដើម្បីដើរល្បាត និង ត្រូវលើកទឹកចិត្តដល់ប្រជាការពារភូមិដើម្បីជាជំនួយក្នុងការការសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ថែមពីនោះទៀត ឯកឧត្តម សរ សុពុត្រា ក៏ជំរុញដល់មន្រ្តីបម្រើការងារលើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលហួសសុពលភាព និងអ្នកដែលទើបនិងគ្រប់អាយុត្រូវធ្វើ ត្រូវពន្លឿនកិច្ចការរបស់ឲ្យទាន់ពេលវេលា និងជំរុញអំពីបញ្ហាកែលម្អរសួនសាធារណក្នុងក្រុង និង ភ្លើងបំភ្លឺផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងខេត្តស្តឹងត្រែង ពីព្រោះខេត្តស្ទឹងត្រែងជាខេត្តមួយជាចំណុចគោលដៅរបស់ភ្ញៀវជាតិ និងអន្តរជាតិ ផងដែរ។ក្នុងនោះដែល សម្រាប់រដ្ឋបាល ក្រុង ស្រុក ក៏ត្រូវប្រើវិធីគៀគរអ្នកវិនិយោគ មកធ្វើការវិនយោគលើវិស័យផ្សេងៗ តាមអនុសាសន៍សម្តេចបវរធិបតី គឺយុទ្ធសាស្រ្ត ” ទាក់ម៉ូយ ” ដើម្បីបានជាទុកសម្រាប់កសាងខេត្ត។
ទន្ទឹមនិងនេះ ឯកឧត្តម សរ សុពុត្រា បានជំរុញបន្ថែមដល់អាជ្ញាធរកម្លាំងមានសមត្ថកិច្ចត្រូវខិតខំប្រឹងពង្រឹងនូវសន្តិសុខសណ្តាប់សាធារណៈនៅមូលដ្ឋាន ទប់ស្កាត់និងបង្ក្រាបនូវរាល់បទល្មើសនានាដែលបានកើតឡើងក្នុងមូលដ្ឋាន ពិសេសបញ្ហាស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជនឆ្លងដែនខុសច្បាប់គ្រឿងញៀន ល្បែងស៊ីសងគ្រប់រូបភាពជាដើម៕








No comments:

Post a Comment

Pages