នាយ​ឧត្តមសេនីយ៍ សៅ សុខា ចុះ​ជួប​ប្រជាពលរដ្ឋ និង​ពិនិត្យ​ជាក់ស្តែង​កន្លែង​សត្វ​ដង្កូវ​ហ្វូង បំផ្លាញ​ស្រូវ នៅ​ស្រុក​រមាស​ហែក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

នាយ​ឧត្តមសេនីយ៍ សៅ សុខា ចុះ​ជួប​ប្រជាពលរដ្ឋ និង​ពិនិត្យ​ជាក់ស្តែង​កន្លែង​សត្វ​ដង្កូវ​ហ្វូង បំផ្លាញ​ស្រូវ នៅ​ស្រុក​រមាស​ហែក



ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤​នេះ លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​មូលដ្ឋាន​ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ ចុះ​ជួយ​មូលដ្ឋាន​ស្រុក​រមាស​ហែក ខេត្តស្វាយរៀងបាន​ជួប​​សំណេះ​សំណាលជាមួយ​ប្រជាពលរដ្ឋ ​និង​ចុះ​ពិនិត្យ​ជាក់ស្តែង​កន្លែង​មាន​សត្វល្អិត​ចង្រៃ​ស៊ី​បំផ្លាញ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ ​ស្ថិត​នៅ​ភូមិ​ពោន ឃុំ​ដូង ស្រុក​រមាស​ហែក​ ។​ ក្នុង​កាស​នេះ​ដែរ​ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ២០០​នាក់​ ។​
លោក​ ស៊ូ​ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក បាន​អោយដឹង​ថា ស្រុក​រមាស​ហែក​ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ​ដល់ទី​៥ ខែ​កក្កដា ឆ្នាំ​២០២៤ មាន​សត្វ​រុយ​ស និង​ដង្កូវ​មូ​ស្លឹក ​រា​ត្បា​ត​ស៊ី​បំផ្លាញ​ស្រូវ​ប្រជាពលរដ្ឋ​នៅ ឃុំ​ច​ន្ត្រី ហើយ​មក​ដល់​ថ្ងៃ​ទី​១៦ ​កក្កដា ​២០២៤​នេះ ​មាន​សត្វ​ដង្កូវ​ហ្វូង ​និង​ដង្កូវ​មូ​ស្លឹក ​មក​ស៊ី​បំផ្លាញ​ស្រូវ​ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​រមាស​ហែក​តែ​ម្តង បង្ក​ឲ្យ​រង​ការ​ប៉ះពាល់​ស្រូវ​របស់​ប្រជាពលរដ្ឋ​សរុប​ចំនួន ​៤,៧៥២​ហិ​កតា ក្នុង​នោះ​ ប៉ះពាល់​ស្រូវ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​១៦ឃុំ មាន​១៣៦​ភូមិ ​ស្មើ​៤,៣២១​គ្រួសារ​។ ហើយ​ក្រុមការងារ​ បាន​ចុះ​បាញ់ថ្នាំ​ស្តា​ឡើង​វិញ បាន​ចំនួន​៣,៥៧០​ហិ​កតា ខូចខាត​ទាំងស្រុង ​ចំនួន​៥៨៣​ហិ​កតា​។ ខណៈ​នេះ ​ក៏​មាន​ក្រុមការងារ​ឯកឧត្តម ​សៅ​ សុខា ចុះ​ជួយ​អន្តរាគមន៍ បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ចង្រៃ និង​ចែក​ថ្នាំ​ឲ្យ​ប្រជា​កសិករ ​ដើម្បី​បាញ់​សម្លាប់​សត្វល្អិត​ចង្រៃ​នេះ​ផង​ដែរ ​។

​លោកនាយ​ឧត្តមសេនីយ៍​ សៅ​ សុខា បាន​មាន​ប្រសាសន៍ថា សូម​បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ ត្រូវ​ចុះ​ស្រែ ពិនិត្យ​មើល​ស្រូវ​របស់​យើង ​បើ​មាន​ឃើញ​សត្វ​រុយ.ស ឬ​សត្វ​ដង្កូវ​ហ្វូង ដង្កូវ​មូ​ស្លឹក កើត​មាននៅ​ក្នុង​ស្រែ​របស់​យើង ​ត្រូវ​រាយ​ការ​ជូន​អាជ្ញាធរ​ភ្លាម ​ដើម្បី​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា បើសិនជា​ប្រជា​កសិករ​ មាន​ភាព​យឺតយ៉ាវ​ ក្នុង​ការ​ចុះ​ពិនិត្យ​ស្រែ​ចម្ការ និង​ចាត់វិធានការ​កម្ចាត់​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ រុយ.​ស និង​ដង្កូវ​មូ​ស្លឹក​អាច​បំផ្លាញ​ដំណាំ​ស្រូវ ​ក្នុង​រយៈពេល​៥​ទៅ​៧​ថ្ងៃ ​ខូច​ស្រូវ​អស់ទាំង​ស្រុង ​។
ក្នុង​ការ​ចុះ​ត្រ​ពិនិត្យ​នេះ ​ជា​លទ្ធផល ក្រុមការងារ​បាន​បន្ត​អន្តរាគមន៍ និង​ចែក​ជូន​ថ្នាំ​កសិកម្ម ​ព្រមទាំង​បាញ់ថ្នាំ​ ជូន​ដល់​ប្រជា​កសិករ​ទាំង​១៦​ឃុំ ​ក្នុងស្រុក​រមាស​ហែក បាន​ចំនួន​សរុប​ជាង​១០០​ហិ​កតា ​។
មន្ត្រី​កសិកម្ម​ស្រុក​រមាស​ហែក ក៏​បាន​ណែនាំ​ទៅ​ប្រជា​សហគមន៍ និង​ប្រជា​កសិករ ប្រើ​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​ចង្រៃ ដូច​ជា​សត្វ រុយ.​ស ដង្កូវ​មូ​ស្លឹក និង​ដង្កូវ​ហ្វូង ត្រូវ​បាញ់ថ្នាំ​នៅ​ពេល​ព្រឹក ពេល​ល្ងាច ឬ​ពេល​យប់​ជាដើម ទើប​សម្លាប់​រុយ.​ស ដង្កូវ​មូ​ស្លឹក ​និង​ដង្កូវ​ហ្វូង​នោះ ​បាន​ប្រសិទ្ធភាព និងប្រសិទ្ធ​ផល​ខ្ពស់ ។
លោក​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ប្រសិនបើ​ប្រជា​កសិករ​ជួប​ប្រទះ​នឹង​រុយ.​ស ដង្កូវ​មូ​ស្លឹក​កំពុង​បំផ្លាញ​ដំណាំ​ស្រូវ សូម​រាយការណ៍​ ឬ​ធ្វើការ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ​ដែល​នៅ​ជិត​បំផុត ឬ​ផ្តល់​ព័ត៌មាន​ទៅ​មន្ត្រី​កសិកម្ម​ នៅ​តាម​ឃុំ​-​ស្រុក​-​ខេត្ត ដើម្បី​ជួយ​ផ្តល់​ការ​ណែនាំ​ផ្នែក​បច្ចេកទេស ឬ​វិធីសាស្ត្រ​នៃ​ការ​ជ្រើសរើស​ថ្នាំ​កសិកម្ម​សម្រាប់​បាញ់​កម្ចាត់​រុយ​ស និង​ដង្កូវ​នោះ​ឱ្យទាន់​ពេលវេលា​។​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​សៅ​សុខា ក៏​បាន​ចែក​ថ្នាំ​កសិកម្ម​សម្លាប់​សត្វល្អិត​ចង្រៃ​ជូន​ប្រជាពលរដ្ឋ​ចំនួន​២០០​គ្រួសារ ផង​ដែរ ​៕








No comments:

Post a Comment

Pages