ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងពិធីសម្ភោធសុវណ្ណកុដិ និងសមិទ្ធិផលនានា នៅវត្តមហានិគ្រោធការាម ដែលមានការអញ្ជើញចូលរួមជាគណះធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ចន្ទធួន និងលោកជំទាវ លោកលឹម សៀងហេង អភិបាលក្រុងបាវិត លោក លោកស្រី លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមបានមានប្រសាសន៍ថា ពលរដ្ឋត្រូវចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។
សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង។ អាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវ បន្តយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងការពារសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ៕
No comments:
Post a Comment