ភ្នំពេញ៖ទីតាំងមួយកន្លែងស្តុបទុក និងចែកចាយគ្រឿងក្នុង បំណែកសាច់បង្កក ដែលប៉ះពាល់ទៅដល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ យោងតាមលេខប្រព័ន្ធសុខដុមមុនីយកម្ម ដែលត្រូវបានហាមឃាត់ ដោយបំពានបម្រាមរបស់រាជរដ្ឋាភិបាល អោយផ្អាកការនាំចូលប្រភេទសាច់ ដូចបានរៀបរាប់ខាងលើនេះ ជាបណ្ដោះអាសន្ន ។
ទីតាំងខាងលើនេះមិនដឹងថាមានច្បាប់អនុញ្ញាតឬក៏គ្មាននោះទេ ព្រោះម្ចាស់ទីតាំងមិនបានសហការផ្ដល់ព័ត៌មានមកកាន់អង្គភាពយើងខ្ញុំ ហើយបែរជាមានសកម្មភាព របៀបលួចលាក់ទៅវិញទីតាំងខាងលើ ជ្រកក្រោមស្លាក ទ្រូម៉ាន់នី(ផ្ទះ៤៤) ស្ថិតនៅផ្ទះលេខ២៣៤ ផ្លូវ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់របងអនុវិទ្យាល័យបឹងសាឡាង តែម្តង ។
អង្គភាពសារព័ត៌មានយើងស្នើរសុំ ដល់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមទាំងនាយកដ្ឋាន ក.ប.ប មេត្តាមានចំណាត់ការ ចុះត្រួតពិនិត្យទីតាំងខាងលើនេះផងដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !
No comments:
Post a Comment