រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញពិសារអាហារសាមគ្គីជាមួយនិស្សិតបញ្ចូលទិន្នន័យសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី នាងកញ្ញាអនុប្រធាន សមាជិក អ.ម.ត និងនិស្សិត អ.ម.ត នៅភោជនីយដ្ឋានវ័នម័រ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បាននាំយកការសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធាន អ.ម.ត ព្រមទាំងកោតសរសើរដល់ក្រុមការងារ និងនិស្សិតទាំងអស់ដែលបានចូលរួមជួយ និងជំរុញកិច្ចការងារបញ្ចូលទិន្នន័យសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយប្រសិទ្ធភាព។
.
No comments:
Post a Comment