ខេត្តព្រៃវែង ៖ ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀង នៅឃុំព្រៃព្នៅ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
សូមបញ្ជាក់ថា ទីតាំងដែលមានស្រូវរងគ្រោះខូចខាតដោយជំនន់ទឹកភ្លៀង គឺស្ថិតនៅក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង៕
No comments:
Post a Comment