អភិបាលខេត្តពោធិសាត់ កោតសសើរចំពោះការលះបង់ របស់កម្លាំងចម្រុះ ក្នុងបុព្វហេតុរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងក្នុងឃុំថ្មស្រុកវាលវែង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលខេត្តពោធិសាត់ កោតសសើរចំពោះការលះបង់ របស់កម្លាំងចម្រុះ ក្នុងបុព្វហេតុរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងក្នុងឃុំថ្មស្រុកវាលវែង



ខេត្តពោធិសាត់៖នៅថ្ងៃទី ២២ ខែកក្កដា នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អដែលបានលះបង់ក្នុងបុព្វហេតុរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងក្នុងឃុំថ្មស្រុកវាលវែង របស់កម្លាំងចម្រុះរបស់គណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត ក្នុងគោលបំណងតែមួយគត់គឺជួុយសង្គ្រោះអាយុជីវិតធនធានដ៏ល្អរបស់ជាតិពីររូបដែលបានបាត់អត្តសញ្ញាណ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងមកនេះ។
គួររំលឹកថា៖ ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក។តាមរយៈ លិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។

សូមជម្រាបជូនថា៖ គិតត្រឹមព្រឹកថ្ងៃទី ២២ ខែកក្កដានេះ មិនទាន់មានតម្រុយណាមួយថារកឃើញឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងនៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករកឱ្យអស់ពីលទ្ធភាពទោះបីជាអាកាសធាតុតំបន់នោះ បាន នឹងកំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។














No comments:

Post a Comment

Pages