មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបការជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសថ្នាំញៀនជាង ២គីឡូក្រាម - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបការជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសថ្នាំញៀនជាង ២គីឡូក្រាម




រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

កាលពីថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានី ដោយមានការដឹកនាំនិងសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានដល់បង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ២គោលដៅ ៖ គោលដៅទី១ ស្ថិតនៅលើផ្លូវបេតុង ខាងក្រោយផ្សារប៉េសេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គោលដៅទី២ ស្ថិតនៅសំណង់មិនរៀបរយ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនល្មើស ០២នាក់៖
- ១.ឈ្មោះ លាង ស្រីពេញ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ   
- ២.ឈ្មោះ អ៊ុយ ណារី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ   

វត្ថុតាងចាប់យករួមមាន៖ 
- ១.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២០៧៨,៤២ក្រាម
- ២.គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ១៩៥,៣៦ក្រាម
វត្ថុតាងគ្រឿងញៀមសរុបចំនួន  ២ គ.ក្រ ២៧៣,៧៨ក្រាម

បច្ចុប្បន្នជនល្មើសខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

No comments:

Post a Comment

Pages