អភិបាលខេត្តស្ទឹងត្រែងថ្មី ប្រាប់មន្ត្រីគ្រប់ផ្នែក ត្រូវមានសហការសាមគ្គីភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ដល់ផលប្រយោជន៍អង្គភាពជាធំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលខេត្តស្ទឹងត្រែងថ្មី ប្រាប់មន្ត្រីគ្រប់ផ្នែក ត្រូវមានសហការសាមគ្គីភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ដល់ផលប្រយោជន៍អង្គភាពជាធំ




ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានតម្រូវឱ្យមន្ត្រីរាជការ តាមមន្ទីរជុំវិញខេត្ត អាជ្ញាធរតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមាន សីលធម៌ វិជ្ជាជីវៈ គោរព តាមតួនាទី ភារកិច្ច ជាមួយនឹងការទទួលខុសត្រូវ មានសហការសាមគ្គីភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ដល់ផលប្រយោជន៍អង្គភាពជាធំ។
ឯកឧត្តមអភិបាលថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ-អង្គភាពជុំវិញខេត្ត នារសៀល ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្ម, មន្ទីររ៉ែ និងថាមពល, មន្ទីរឧស្សាហកម្ម, សាខាការពារអ្នកប្រើប្រាស់, មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍, មន្ទីរព័ត៌មាន, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីរធម្មការ និងសាសនា, មន្ទីរមុខងារសាធារណៈ, មន្ទីរបរិស្ថាន, មន្ទីរទសចរណ៍, ពន្ធនាគារ) សរុបចំនួន ២៦៨នាក់ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ធ្វើយ៉ាងណា រក្សាឱ្យបាន អភិបាលកិច្ចល្អ ដូចជាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ចេះយកចិត្តទុកដាក់រាល់បណ្តឹង សំណូមប្រជាពលរដ្ឋ កុំទុកការងារទាំងនោះ ទៅជាការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំពាក្យ ជម្រុញឱ្យមន្ត្រីមាន វិន័យ ចូលរួមគោរពទង់ជាតិ និងចេះរៀបចំសម្អាតកន្លែងទីតាំងធ្វើការ ឱ្យមាន អនាម័យល្អ មានសោភ័ណភាព។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ណែនាំដល់ មន្ត្រីតាមមូលដ្ឋានចេះពង្រឹងសមត្ថភាព ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ប្រកបដោយ ស្មារតី ឈ្លាសវៃ ចៀសវាង នាំការរំខានដល់ថ្នាក់លើ ៕







No comments:

Post a Comment

Pages