ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ ពិធីបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ និងដំណើរទស្សនកិច្ចអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវមកកម្ពុជា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ ពិធីបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ និងដំណើរទស្សនកិច្ចអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវមកកម្ពុជា


ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ៏ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តម ឧត្តមសេនីយ៏ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ក្នុងដំណើរបំពេញទស្សនកិច្ចមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
ដំណើរបំពេញទស្សនកិច្ចមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនឡាវនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៏ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនឡាវ បំពេញទស្សនកិច្ចមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩-៣១ ខែកក្កដា ឆ្នាំ២០២៤។

ព្រឹត្តិការណ៏ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន នឹងត្រូវរៀបចំប្រារព្ធធ្វើនៅថ្ងៃចន្ទ័ ១កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក-សមាជិការាជរដ្ឋាភិបាល បណ្ដាអង្គទូតបរទេសនានាប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មហាជន និងកងកម្លាំងប្រដាប់អាវុធ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះអ.ហ.ផ.ទ និងភ្ជាប់Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី ខេត្តទាំង២៥ និងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថទាំងពីរ។





No comments:

Post a Comment

Pages