សមត្ថកិច្ចចាប់ខ្លួនស្ត្រីម្នាក់ តាមដីការបស់តំណាងអយ្យការ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ទឹកប្រាក់ប្រមាណ២០មុឺនដុល្លារ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមត្ថកិច្ចចាប់ខ្លួនស្ត្រីម្នាក់ តាមដីការបស់តំណាងអយ្យការ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ទឹកប្រាក់ប្រមាណ២០មុឺនដុល្លារ




ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ស្ត្រីម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត នៅក្នុងទំហំទឹកប្រាក់ ប្រមាណ២០ម៉ឺនដុល្លារ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តំណាងអយ្យការ ដើម្បីចាត់ការតាមនីតិវីធីច្បាប់។

ស្ត្រីជាជនត្រូវចោទមានឈ្មោះ ឡឹប ធីតា អាយុ៤៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១០ ផ្លូវ១០២ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនស្ត្រីជាជនត្រូវចោទ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា ជនត្រូវចោទត្រូវបានដើមបណ្ដឹងដែលមានឈ្មោះ អ៊ឹង ជុងហុង ភេទប្រុស អាយុ៣៨ឆ្នាំ បានដាក់ពាក្យប្ដឹងចូលទៅកាន់នគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ពីបទ រំលោភលើទំនុកចិត្ត លើទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារ។

បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានឃាត់ខ្លួនទុកនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕


No comments:

Post a Comment

Pages